ព័ត៌មានអន្តរជាតិ

រុស្ស៊ី អាចនឹងដាក់ពង្រាយ មីស៊ីលនៅអាស៊ី ប្រសិនបើមីស៊ីល របស់អាមេរិក បង្ហាញខ្លួននៅទីនោះ

AFP

មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា ប្រទេសរុស្ស៊ី កំពុងពិចារណាអំពីលទ្ធភាព នៃការដាក់ពង្រាយមីស៊ីល រយៈចម្ងាយមធ្យម និង រយៈចម្ងាយខ្លីនៅក្នុងតំបន់អាស៊ី ប្រសិនបើមីស៊ីល របស់សហរដ្ឋអាមេរិកលេ ចឡើងនៅក្នុងតំបន់ ដូចគ្នានោះ ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov  បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរថា តើរុស្ស៊ី កំពុងពិចារណាពីលទ្ធភាពនៃការដាក់ពង្រាយរយៈចម្ងាយមធ្យមថា “ការលេចចេញនូវប្រព័ន្ធរបស់សហរដ្ឋអាមេរិកបែបនេះ នៅក្នុងតំបន់ណាមួយនៃពិភពលោក នឹងកំណត់ជំហានបន្ទាប់របស់យើង រួមទាំងក្នុងវិស័យរៀបចំការឆ្លើយតបផ្នែកយោធា និងបច្ចេកទេសយោធាផងដែរ”។

អ្នកការទូតក៏បានឲ្យដឹងផងដែរថា មូលដ្ឋានទ័ពអាមេរិកនៅអឺរ៉ុប រួមទាំងកន្លែងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ មិនត្រូវបានរាប់បញ្ចូលជាគោលដៅ ដែលមានសក្តានុពលសម្រាប់រុស្ស៊ី ក្នុងករណីមានជម្លោះយោធាដោយសម្មតិកម្ម។

អគ្គសេនាធិការ នៃកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន កាលពីថ្ងៃចន្ទបានប្រកាសថា កងកម្លាំងអ៊ុយក្រែនបាន បើកការវាយប្រហារ ជាបន្តបន្ទាប់លើ “កន្លែងសំខាន់ៗ” នៅក្នុងតំបន់ចំនួនបី នៃភាគខាងលិចនៃប្រទេសរុស្ស៊ី។

អគ្គសេនាធិការបានឲ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍​​​ មួយនៅលើបណ្ដាញ Facebook ថា ឃ្លាំងស្តុកប្រេងមួយនៅក្នុងតំបន់ Kaluga ត្រូវបានវាយប្រហារក្នុងអំឡុងពេល នៃការវាយប្រហារនេះ ដោយបន្ថែមថាលទ្ធផល នៃការវាយប្រហារ ទៅលើគោលដៅផ្សេងទៀតនៅក្នុងតំបន់ Bryansk និងតំបន់ Kursk នៅតែត្រូវបានវាយតម្លៃ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top