ព័ត៌មានអន្តរជាតិ

តួកគី ប្រកាសឈរជាមួយប៉ាឡេស្ទីន រហូតដល់មានការ រំដោះទាំងស្រុង

AFP

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងថា តួកគីនឹងឈរនៅខាងប៉ាឡេស្ទីនជាមួយនឹង “កម្លាំង និងមធ្យោបាយ” រហូតទាល់តែប៉ាឡេស្ទីន “ត្រូវបានរំដោះទាំងស្រុង” នេះបយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Erdogan បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយថា “អ្វីដែលតួកគី កំពុងធ្វើសម្រាប់ប៉ាឡេស្ទីន តំបន់ហ្គាហ្សា និងលីបង់ គឺធំជាងអ្វីដែលអាចមើលឃើញ”។

លោកបានលើកឡើងថា “អស់រយៈពេល ១៤ ខែ សង្រ្គាមបង្ហូរឈាម និងគ្រោះថ្នាក់បំផុតកំពុងបន្តនៅជាប់នឹងតួកគី ទោះបីជាមានការទទូច របស់បុគ្គលមួយចំនួន ក្នុងការមិនអើពើក៏ដោយ។

ប្រធានាធិបតីតួកគី បានបន្ថែមថា តួកគី បាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យអង្គការអន្តរជាតិ ជាចម្បងអង្គការសហប្រជាជាតិ ចាត់វិធានការបង្ខិតបង្ខំ ដើម្បីបញ្ឈប់ការឈ្លាន ពានរបស់អ៊ីស្រាអែល ដែលឥឡូវនេះបានហៀរ ចូលទៅក្នុងប្រទេសស៊ីរី និងប្រទេសដទៃទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top