បរទេស៖ ឧបករណ៍ចាក់ធ្នឹម និងកំណាត់បេតុងរបស់ស្ពានអាកាស នៅលើផ្លូវរ៉ាម៉ាទី២ បានបាក់ កាលពីព្រឹកថ្ងៃចន្ទ បណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរបួស១០នាក់។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ហេតុការណ៍បាក់រលំនេះ បានកើតឡើងនៅចុងខាងក្រៅនៃផ្លូវរ៉ាម៉ាទី២ ត្រង់ការដ្ឋានសំណង់ត្រង់ចំណុចផ្លូវ Ekkachai និងផ្លូវ Ban Phaeo វេលាម៉ោង៤និង១៣នាទីទៀបភ្លឺ ។
យោងតាមរបាយការណ៍បឋម គឺមានកម្មករសំណង់ ៤នាក់បានស្លាប់និង១០នាក់ផ្សេងទៀតរងរបួស។ មេការម្នាក់បានរាយការណ៍ថា កម្មករជាច្រើនបានធ្លាក់ នៅពេលដែលផ្នែកបេតុង បានដួលរលំ។ កម្មករសរុប២៥នាក់ត្រូវបានគេជួយ សង្គ្រោះចេញពីកន្លែងនោះ៕