ភ្នំពេញ៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងកម្មវិធី ប្រគល់-ទទួល ចង្រ្កានសន្សំសំចៃថាមពល និងចែកជូនប្រជាពលរដ្ឋ ចំនួន ១៤០០គ្រួសារ នៅឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនេះ លោក ហួត ហាក់ បានផ្តាំផ្ញើនូវសេចក្តីថ្លែងអំណរគុណ ជូនដល់ក្រុមហ៊ុនចិន Guang Zhou Iceberg Environmental Consulting Services ដែលបានឧបត្ថម្ភជាចង្ក្រាន ចំនួន ១៤០០ ជូនប្រជាពលរដ្ឋនៅឃុំត្នោតជុំនេះ ដែលជាចង្ក្រានសន្សំសំចៃថាមពល ផលិតដោយបច្ចេកវិទ្យាថ្មី ចំណេញជាងមុន៤ដង បើប្រៀបធៀបជាមួយចង្ក្រានធម្មតា ដែលបងប្អូនប្រជាពលរដ្ឋ កំពុងប្រើប្រាស់៕