បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានប្រាប់ទូរទស្សន៍អង់គ្លេសថា អ្នកនយោបាយលោកខាងលិច មិនគួរទាក់ទង ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinនោះទេ ។
នៅក្នុងបទសម្ភាសន៍ ជាមួយ Sky News កាលពីថ្ងៃសុក្រ លោក Zelensky បាននិយាយថា លោកមានការព្រួយបារម្ភថា វោហាសាស្ត្ររបស់លោក Putin អាចបំផ្លាញការរួបរួម នៅលោកខាងលិច ទាក់ទងនឹងការគាំទ្រសម្រាប់អ៊ុយក្រែន ។
លោកបានបញ្ជាក់ថា នៅពេលដែលប្រធានាធិបតីរុស្ស៊ី បាននិយាយអំពីអ្វីមួយ មេដឹកនាំខ្លះក្នុងពិភពលោក នឹងមានភាព័ខ្លាច ។ នៅពេលដែលពួកគេភ័យខ្លាច ពួកគេចាប់ផ្តើម ទំនាក់ទំនងជាមួយសង្គមរបស់ពួកគេដោយពួកគេបែងចែក សង្គមរបស់ពួកគេ ។ បន្ទាប់មកពួកគេប្រាស្រ័យទាក់ទងជាមួយមេដឹកនាំផ្សេងទៀត ហើយបែងចែកការរួបរួមគ្នានៅអឺរ៉ុបផងដែរ ។
យោងតាមលោក Zelensky នេះមានន័យថាវានឹងអាចនាំឱ្យមានសម្ពាធកាន់តែច្រើនពីទីក្រុងមូស្គូតាមរយៈសកម្មភាពដូចជាការវាយប្រហារដោយមីស៊ីល Oreshnik ឬការធ្វើឱ្យទាន់សម័យ ចំពោះគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ។
ឯកសារដែលបានអនុម័ត នាពេលថ្មីៗនេះអនុញ្ញាត ឱ្យមានការឆ្លើយតបនុយក្លេអ៊ែរ ដោយរុស្ស៊ី ចំពោះការវាយប្រហារធម្មតា ពីរដ្ឋមិនមែននុយក្លេអ៊ែរ ដែលគាំទ្រ ដោយអំណាចដែលមានអាវុធ ប្រល័យលោក៕
ប្រែសម្រួល៖ស៊ុនលី