ព័ត៌មានអន្តរជាតិ

លោកXi Jinping លើកឡើងក្នុងពិធីសំណេះសំណាលលើកទី៤ស្តីពីការងារកសាង “ខ្សែក្រវាត់និងផ្លូវ”ថា ត្រូវពង្រឹងជំនឿចិត្តខាងយុទ្ធសាស្ត្រ ហ៊ានរ៉ាប់រងការងារ ដោយទទួលខុសត្រូវ ដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”

ថ្ងៃទី២ ខែធ្នូ ពេលអញ្ជើញចូលរួមពិធីសំណេះសំណាល លើកទី៤ ស្តីពីការងារកសាង “ខ្សែក្រវាត់និងផ្លូវ” និងថ្លែងសុន្ទរកថា គន្លឹះនៅក្រុងប៉េកាំង លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិន បានលើកឡើងថា ក្រោមបរិយាកាសអន្តរជាតិ ដ៏ម៉ឺងម៉ាត់ និងស្មុគ្រស្មាញនាពេលបច្ចុប្បន្ន គឺមានទាំងកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាព ប៉ុន្តែកាលានុវត្តភាពច្រើន ជាងបញ្ហាប្រឈម ។ យើងត្រូវតែពង្រឹងជំនឿចិត្ត ខាងយុទ្ធសាស្ត្រ ហ៊ានរ៉ាប់រងការងារដោយ ទទួលខុសត្រូវ និងត្រួសត្រាយអនាគត ដ៏ភ្លឺស្វាងសម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ។

លោកXi Jinpingបានលើកឡើងថា បន្ទាប់ពីលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”នៅឆ្នាំ២០១៣មក ក្រោមការដឹកនាំ នៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងតាមរយៈការខិតខំប្រឹងប្រែង របស់ភាគីនានា ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានរួមចំណែករបស់ប្រទេសចិន ក្នុងការពង្រឹងចំណងមិត្តភាព ជាមួយបណ្តាប្រទេសពាក់ព័ន្ធ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃបណ្តាប្រទេសពាក់ព័ន្ធ។បច្ចុប្បន្ន ការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវតែប្រកាន់ខ្ជាប់ ផែនការ គោលនិងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចផែនការ ជម្នះហានិភ័យ និងបញ្ហាប្រឈមផ្សេងៗ ដោយអង់អាចក្លាហាន និងជំរុញដោយមិនងាករេ នូវការរួមគ្នា កសាង “ខ្សែក្រវាត់និងផ្លូវ”តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាព ដើម្បីរួមចំណែកកាន់តែច្រើន ដល់ការកសាងសហគមន៍ រួមវាសនាសម្រាប់មនុស្សជាតិ៕

To Top