ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញសេចក្ដីសម្រេច កំណត់វិស័យអាទិភាព សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥។
សូមបញ្ជាក់ថា ការកំណត់វិស័យអាទិភាព សម្រាប់អនុវត្តគម្រោងភាព ជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) មានដូចជា ៖ ១- វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់និងស្ពាន កំពង់ផែ និង ភស្តុភារកម្ម) ។ ២- វិស័យថាមពល ។ ៣- វិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់) ។
ក្នុងករណីមានការសម្រេចផ្សេងទៀត ពីរាជរដ្ឋាភិបាល គម្រោងក្នុងវិស័យដទៃផ្សេងទៀត ក៏នឹងអាច ដាក់បញ្ចូលក្នុងបញ្ជីគម្រោង អាទិភាពភាពជាដៃគូរវាងរដ្ឋនិងឯកជន តាមនីតិវិធីជាធរមាន ៕