ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានទទួលបន្ទុកចំណាយទាំងអស់ ទាំងក្នុងការព្យាបាល និងការឧបត្ថម្ភបន្ថែមសម្រាប់ជីវភាពប្រចាំថ្ងៃ របស់តារាបំប្លែង នាយ តាក់ស៊ី ដែលកំពុងពេលព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា ។
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ចុះសួរសុខទុក្ខ នាយ តាក់ស៊ី នៅមន្ទីរពេទ្យព្រះកេតុមាលាផ្ទាល់។
តារាកំប្លែង នាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា មានជំងឺប្រចាំកាយលើសសម្ពាធឈាម ទឹកនោមផ្អែម និងខ្សោយតម្រងនោម ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបន្ទុកចំណាយទាំងអស់ទាំង ក្នុងការព្យាបាល និងការឧបត្ថម្ភបន្ថែម សម្រាប់ជីវភាពប្រចាំថ្ងៃក្នុងពេលព្យាបាលជំងឺនេះដែរ៕