ព័ត៌មានជាតិ

មន្ត្រីរាជការរដ្ឋបាល ខេត្តឧត្តរមានជ័យ បានប្តេជ្ញាចិត្ត “រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ” ដើម្បីជំរុញការអភិវឌ្ឍក្នុងខេត្ត ឱ្យកាន់តែរីកចម្រើន

" "

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីប្រកាស ចូលកាន់មុខតំណែងនាយករដ្ឋបាល និងកែសម្រួលបំពេញបន្ថែម មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សំដៅធានាឱ្យបាននូវនិរន្តភាព និងប្រសិទ្ធភាពការងារ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ។

លោក មាន ចាន់យ៉ាដា ជឿជាក់ថាបងប្អូនមន្ត្រីរាជការ របស់យើងនឹងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឈរលើស្មារតីសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នាដោយចេះបំពេញឱ្យគ្នាទៅវិញទៅមក ការមានគំនិតឆ្នៃប្រឌិតខ្ពស់ ឆន្ទៈស្មោះត្រង់ និងការចេះគិតគូរ អំពីផលប្រយោជន៍របស់អង្គភាព។

" "

លោកមាន ចាន់យ៉ាដា បញ្ជាក់ថា «មន្ត្រីរាជការរដ្ឋបាលខេត្តឧត្តរមានជ័យ បានប្តេជ្ញាចិត្ត “រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ” ដើម្បីជំរុញការអភិវឌ្ឍក្នុងខេត្តឱ្យកាន់តែរីកចម្រើន»។

" "
To Top