ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានអំពីហានិភ័យ នៃការកើនឡើងនូវជម្លោះនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន ដោយបញ្ជាក់សារជាថ្មីថា រុស្ស៊ីនៅតែបើកចំហ ចំពោះការសន្ទនា។
នៅក្នុងវីដេអូបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអ្នកយកព័ត៌មានជនជាតិអាមេរិក Tucker Carlson នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Lavrov បានពិភាក្សាអំពីទំនាក់ទំនង រវាងប្រទេសរុស្ស៊ី-សហរដ្ឋអាមេរិក វិបត្តិអ៊ុយក្រែន និងទិដ្ឋភាពភូមិសាស្ត្រនយោបាយ កាន់តែទូលំទូលាយ។
លោក Lavrov បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវោហាសាស្ត្រមួយចំនួន របស់មន្ត្រីមួយចំនួននៅក្នុងមន្ទីរបញ្ចកោណ និងណាតូ អំពីការវាយប្រហារនុយក្លេអ៊ែរ ដែលមានកម្រិតលើប្រទេសរុស្ស៊ី ដោយមិនអនុញ្ញាតឱ្យទឹកដីសហរដ្ឋអាមេរិក ចូលរួមក្នុងជម្លោះនុយក្លេអ៊ែរ ដោយសង្កត់ធ្ងន់ថា សកម្មភាពបែបនេះអាចឈានទៅរកការកើនឡើង ដែលមិនអាចគ្រប់គ្រងបាន។
រដ្ឋមន្ត្រីការបរទេសរូបនេះបានឲ្យដឹងថា “គោលលទ្ធិយោធារបស់រុស្ស៊ី និយាយថាអ្វីដែលសំខាន់បំផុត គឺការជៀសវាងសង្គ្រាមនុយក្លេអ៊ែរ” ហើយបានសំដៅទៅលើសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំង៥ នៅក្នុងខែមករា ឆ្នាំ២០២២ ដែលបានឲ្យដឹងថា “សង្រ្គាមនុយក្លេអ៊ែរមិនអាចត្រូវឈ្នះ ហើយមិនត្រូវវាយប្រហារឡើយ”។
លោកបានរំលឹកឡើងវិញនូវ ការប្រឆាំងដ៏យូរអង្វែងរបស់រុស្ស៊ី ចំពោះការពង្រីកទៅទិសខាងកើត របស់អង្គការណាតូ ដោយបានបន្ទោសលោកខាងលិច ចំពោះការមិនអើពើនឹងកង្វល់សន្តិសុខរបស់រុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា