ព័ត៌មានអន្តរជាតិ

Update៖សមាជិកសភា បក្សកាន់អំណាច ធ្វើពហិកាបោះឆ្នោត លើការចោទប្រកាន់ទៅលើ លោកប្រធានាធិបតីកូរ៉េខាងត្បូង

សេអ៊ូល ៖ នៅថ្ងៃសៅរ៍នេះ ក្រុមសមាជិកសភា មកពីគណបក្សកាន់អំណាច បាននាំគ្នាធ្វើការពហិកាបោះឆ្នោតចោទ ប្រកាន់ទៅលើលោកប្រធានាធិបតីកូរ៉េខាងត្បូង ។

សមាជិកសភាមកពីគណបក្សកាន់អំណាចប្រជាជន ដែលកំពុងកាន់អំណាច របស់ប្រទេសកូរ៉េខាងត្បូង បានធ្វើពហិកា ការបោះឆ្នោតលើការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol ដោយបានចាកចេញពីសម័យប្រជុំពេញអង្គ បន្ទាប់ពីបានបោះឆ្នោត សម្ងាត់លើច្បាប់នេះ ដើម្បីស៊ើបអង្កេតរឿងអាស្រូវ ពាក់ព័ន្ធនឹងស្ត្រីទី១ ដែលមានរូបភាពបង្ហាញតាមកញ្ចក់ ទូរទស្សន៍ដែលបានបង្ហាញឲ្យដឹងនៅថ្ងៃសៅរ៍នេះ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ សមាជិកសភាកូរ៉េខាងត្បូង បានជំរុញឱ្យមានការចោទប្រកាន់ទៅលើលោកប្រធានាធិបតី Yoon Suk Yeol ដោយបានចោទប្រកាន់រូបគាត់ថា បានប្រកាសច្បាប់អាជ្ញាសឹក ដើម្បីបញ្ឈប់ការស៊ើបអង្កេតបទឧក្រិដ្ឋកម្ម មកលើខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់តែប៉ុណ្ណោះ ៕

To Top