ព័ត៌មានអន្តរជាតិ

លោក Xi Jinping សង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំ សិក្សាជាក្រុមលើកទី១៨ ថា ត្រូវធ្វើការងារគ្រប់គ្រង តំបន់ព្រំដែនឱ្យបានល្អ និងជំរុញការអភិវឌ្ឍ តំបន់ព្រំដែន ប្រកបដោយ គុណភាពខ្ពស់

រសៀលថ្ងៃទី៩ ខែធ្នូ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកកិច្ចប្រជុំ សិក្សាជាក្រុមលើកទី១៨ ស្តីពីអភិបាលកិច្ចតំបន់ព្រំដែន ក្នុងប្រវត្តិសាស្ត្រចិន ។

នៅពេលអញ្ជើញ ជាអធិបតីក្នុងការ សិក្សាជាក្រុម លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានសង្កត់ធ្ងន់ថា ការជំរុញទំនើបកម្ម នៃប្រព័ន្ធអភិបាលកិច្ច និង សមត្ថភាពអភិបាលកិច្ចតំបន់ព្រំដែន គឺជាអត្ថន័យដ៏ត្រឹមត្រូវ នៃការធ្វើទំនើបកម្ម តាមបែបផែនចិន ។

យើងត្រូវអនុវត្តដោយម៉ត់ចត់ នូវស្មារតី នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងកិច្ចប្រជុំពេញអង្គលើកទី២ និងទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី ២០ ដើម្បីអនុវត្តជាក់ស្តែង នូវសេចក្តីសម្រេចចិត្ត និងការរៀបចំចាត់ចែង របស់គណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីអភិបាលកិច្ចតំបន់ព្រំដែន ធ្វើការងារគ្រប់គ្រងតំ បន់ព្រំដែន ឱ្យបានល្អនិងជំរុញការអភិវឌ្ឍ តំបន់ព្រំដែនប្រកប ដោយគុណភាពខ្ពស់ ៕

To Top