ព័ត៌មានអន្តរជាតិ

ឥស្សរជនមជ្ឈដ្ឋានហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិ មានសុទិដ្ឋិនិយម ចំពោះគោលនយោបាយ បើកទូលាយជាបន្តបន្ទាប់ របស់ប្រទេសចិន

ប្រទេសចិន បានជំរុញជាលំដាប់ លំដោយនូវវិធានការសំខាន់ៗ ស្តីពីការធ្វើកំណែទម្រង់ ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ និងបន្តដាក់ចេញវិធានការមួយចំនួន ដើម្បីពង្រីកការបើកទូលាយ ដោយកម្រិតខ្ពស់ ប្រការនេះក៏បានធ្វើឱ្យវិនិយោគិននិងឥស្សរជននៃមជ្ឈដ្ឋានពាណិជ្ជកម្មអន្តរជាតិ មានជំនឿចិត្តនិងមានសុទិដ្ឋិនិយម កាន់តែខ្លាំង ចំពោះប្រទេសចិន និងការវិនិយោគ នៅក្នុងប្រទេសចិន ។

ប្រទេសចិនបានចាត់វិធានការ ជាច្រើនដើម្បីជំរុញការប្រើប្រាស់ បង្កើនប្រសិទ្ធភាព នៃការវិនិយោគ និងពង្រីកតម្រូវការក្នុងស្រុកដោយគ្រប់ជ្រុងជ្រោយ ប្រការនេះបានបញ្ចេញសញ្ញាវិជ្ជមាន និងធ្វើឱ្យភាគហ៊ុនដែលពាក់ព័ន្ធនឹងចិន នៅក្នុងទីផ្សារមូលធនអន្តរជាតិមានភាពពេញនិយមខ្លាំង ហើយអ្នកវិនិយោគបរទេសជាច្រើនបានបង្កើនការវិនិយោគនៅក្នុងប្រទេសចិន។
ឥស្សរជនមួយចំនួន នៃមជ្ឈដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានសម្គាល់ឃើញថា គោលនយោបាយពង្រីកតម្រូវការក្នុងស្រុក របស់ប្រទេសចិន បានបន្តជំរុញឱ្យទីផ្សារចិន បញ្ចេញកម្លាំងរស់រវើក និងសក្តានុពលនៃការប្រើប្រាស់ ប្រការនេះក៏នឹងផ្តល់ឱកាសអភិវឌ្ឍន៍ កាន់តែច្រើនថែមទៀត សម្រាប់ក្រុមហ៊ុនបរទេស ដែលវិនិយោគនៅក្នុងប្រទេសចិនផងដែរ៕

To Top