ភ្នំពេញ ៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងយកចិត្តទុកដាក់ ក្នុងការកៀគរអ្នកវិនិយោគធ្វើការវិនិយោគ នៅកម្ពុជា ឲ្យកាន់តែច្រើន ថែមសមាគមយុវជន ឌីជីថលកម្ពុជា-ចិនបានបញ្ជាក់ថា នឹងខិតខំជួយជំរុញអ្នកវិនិយោគចិន កាន់តែច្រើនចូល មកធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយក្រុមអ្នកវិនិយោគ លោកlizhen ប្រធានសមាគមយុវជ នឌីជីថលកម្ពុជា-ចិន បានលើកឡើងថា សមាគមរបស់យើង បានប្តេជ្ញាចិត្តជាចម្បងចំពោះ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែក វប្បធម៌ ទេសចរណ៍ និងការវិនិយោគ រវាងប្រជាជនចិន និងកម្ពុជា ។
លោកបញ្ជាក់ថា ៖ «ពួកយើងមានទំនាក់ទំនង យ៉ាងជិតស្និទជាមួយសហគ្រាសចិន ដែលកំពុងវិនិយោគ ក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជា និងរដ្ឋាភិបាល ។ ពួកយើងសង្ឃឹមថា តាម រយៈសមាគមយុវជនឌីជីថលកម្ពុជា-ចិន នឹងជួយជម្រុញអោយអ្នកវិនិយោគ កាន់តែច្រើន ចូលមកវិនិយោគ ក្នុងប្រទេសកម្ពុជា ដោយពួកយើងនឹងប្រឹងប្រែង ឱ្យអស់ពីសមត្ថភាពដើម្បី ជួយ អ្នកគ្រប់គ្នាមកវិនិយោគ ក្នុងប្រទេសកម្ពុជា ដោយផ្អែកលើធនធាន និងបទពិសោធន៍ដែល យើង បានប្រមូលផ្ដុំ ក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ» ។
ថ្លែងក្នុងជំនួបពិភាក្សា ការងានោះដែរ អ្នកឧញ៉ា លីម ហួរនីតូ (Neak oknha lim hour Nito )បានបញ្ជាក់ថា៖ «ខ្ញុំសប្បាយចិត្តណាស់ ដែលបានឃើញអ្នកវិនិយោគអាចមកប្រ ទេសកម្ពុជា ពួកអ្នកគឺជា អ្នកតំណាង សហគ្រិនឆ្នើមៗ មកពីគ្រប់មជ្ឈដ្ឋាន នៃប្រទេសចិន ហើយប្រទេសចិ នក៏ជាអា ចចាត់ទុកថា ជាប្រទេសរាមច្បង របស់ប្រទេសកម្ពុជាក្នុងវិស័យវិនិយោគ ផងដែរ ខ្ញុំសង្ឃឹមថា ពួកអ្នកនឹងអាចទទួលបានលទ្ធផលល្អក្នុងដំណើរ ទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា លើកនេះ» ។
អ្នកឧញ៉ាបានបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នក៏កំពុងខិតខំប្រឹងប្រែង ជំរុញ ការនាំចេញកសិផលកម្ពុជា ទៅប្រទេសចិន ដើម្បីឲ្យប្រជាជនទាំងពីរទទួលបា នផលប្រយោជន៍ រួមគ្នា។ ប្រទេសកម្ពុជា ដែលសម្បូរទៅដោយធនធាន ផលិតផលកសិកម្មដ៏មានសក្តានុពល ។ យើងក៏ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកវិនិយោគ ក្នុងវិស័យភស្តុភារ និងដឹកជញ្ជូន ដើម្បីចូលរួមក្នុង ការពិភាក្សាលើបញ្ហាផ្សេងៗ ទាក់ទងនឹងការនាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិន» ។ អ្នកឧញ៉ាបានលើកឡើងទៀតថា ប្រទេសកម្ពុជា និងចិនមានគោលន យោបាយផ្សេ ងៗគ្នា ខ្ញុំសង្ឃឹមថាគ្រប់ គ្នាអាចទទួល បានដៃគូសហការល្អៗក្នុងអំឡុង ពេលទស្សនកិច្ច ក្នុងប្រទេសកម្ពុជាលើកនេះ និងស្វែងយល់បន្ថែមអំពីគោលនយោបាយវិនិយោគជាក់ស្តែង ដើម្បីស្វែងរកវិស័យដែ លពួកគេ ចង់វិនិយោគក្នុងប្រទេសកម្ពុជា ។ មានឱកាសវិនិយោគជាច្រើន នៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីជំងឺកូវីដ១៩ ដោយរួមមាន វិស័យអចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន ការអភិវឌ្ឍន៍កសិកម្ម។ល។
អ្នកឧញ៉ាគូសបញ្ជាក់ថា ៖ «ខ្ញុំសង្ឃឹមថា យើងម្នាក់ៗ អាចរក្សារទំនា ក់ទំនងបាន កាន់តែ ច្រើននាពេលអនាគត ហើយយើងនឹងប្រឹងប្រែងឱ្យអស់ ពីសមត្ថភាពដើម្បីជួយ អ្នកគ្រប់គ្នា និងបង្កើតបរិយាកាសវិនិយោគដ៏ល្អជាមួយគ្នា»។ លោក Cui Jianhua ប្រធានសភាពាណិជ្ជករទីក្រុងRu gao បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចលើកនេះ និងសូមអរគុណផងដែរចំពោះ Neak oknha lim hour Nito និង Mr.lizhen ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន ដែលបានទទួលស្វាគមន៍ពួកយើងយ៉ាងកក់ក្ដៅ យើងទទួលបានអារម្មណ៍ស្និទ្ធស្នាល និងសាទររបស់ប្រជាជនកម្ពុជា ហើយបានឃើញ ពីភាពរស់រវើក នៃការអភិវឌ្ឍយ៉ាងខ្លាំង របស់ប្រទេសកម្ពុជា ។ វាពិតជាពោរពេញទៅ ដោយឱកាស នៃការវិនិយោគ ហើយយើងមានទំនុកចិត្តយ៉ាងខ្លាំងថា យើងនឹងអាច វិនិយោគនៅក្នុងប្រទេសកម្ពុជា ។
លោកបញ្ជាក់ថា ៖ «ខ្ញុំបាទធ្វើការក្នុងវិស័យការផ្គត់ផ្គង់បន្ទះដែករថយន្ត និងបន្ទះអាលុយ មីញ៉ូម បន្ទាប់ពីការទស្សនកិច្ចលើកនេះ ខ្ញុំចង់វិនិយោគលើរោងចក្ររថយន្តថាមពលថ្មីមួ យនៅក្នុងប្រទេសកម្ពុជា ដូចជាក្រុមហ៊ុន Ideal, BYD, Xiaomi Automobile និងម៉ាកផ្សេ ងៗទៀត»។លោក cuiបានធ្វើការណែនាំក្រុមហ៊ុនដែលអមដំណើរមកទស្សន កិច្ចក្នុងប្រទេ សកម្ពុជាជាច្រើន រួមទាំងក្រុមហ៊ុនដឹកជញ្ជូន ដែលមានបទពិសោធន៍ ជាង៣០ឆ្នាំ ក្រុមហ៊ុ នដឹកជញ្ជូន ក្រុមហ៊ុនដាំដុះកសិកម្ម ក្រុមហ៊ុនកែច្នៃ ក្រុមហ៊ុនផ្នែកលក់ ក្រុមហ៊ុន ក្នុងវិស័យ អប់រំរបស់រដ្ឋាភិបាល ក្រុមហ៊ុនបណ្តាញព័ត៌មាន ការសាងសង់ផ្នែកការពារជាតិ និងឧស្សាហ កម្មបៃតង និងក្រុមហ៊ុន ផ្នែកអចលនវត្ថុជាដើម និងអ្នកតំណាងអាជីវកម្មឆ្នើមផ្សេងទៀត ដោយពួយគេម្នាក់ៗបានបញ្ចេញមតិ និងមានទំនុកចិត្តជាខ្លាំងក្នុងការវិ និយោគនៅប្រ ទេសកម្ពុជា ៕