ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានពលរដ្ឋខ្លួន កុំឱ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក និងបណ្តាប្រទេស សម្ព័ន្ធមិត្តអាមេរិក

Sputnik

បរទេស៖ ក្រសួងការបរទេសនៅទីក្រុងមូស្គូបាននិយាយថា ជនជាតិរុស្ស៊ីគួរតែជៀសវាងការធ្វើដំណើរដែលមិនសំខាន់ទៅកាន់សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តជាមួយទីក្រុងវ៉ាស៊ីនតោន ដោយព្រមានថា ពួកគេអាចត្រូវបាន “តាមប្រមាញ់” ដោយអាជ្ញាធរអាមេរិកសម្រាប់ហេតុផលនយោបាយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Maria Zakharova បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃពុធថា ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក គឺបង្ក “ហានិភ័យធ្ងន់ធ្ងរ” ដោយសារតែ “ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងនៅក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក” ។

លោកស្រីបានអះអាងថា ជនជាតិរុស្ស៊ីកាន់តែច្រើនកំពុងត្រូវបាន “តាមប្រមាញ់ដោយអាជ្ញាធរអាមេរិក ជាពិសេសដោយសេវាកម្មសម្ងាត់” ហើយថា ទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់ “គម្រោងក្លែងបន្លំ” ដើម្បីទាក់ទាញជនជាតិរុស្ស៊ី​ នៅក្រៅប្រទេស ដើម្បីកាត់ទោសពួកគេសម្រាប់ “ហេតុផលនយោបាយ”។

លោកស្រី Zakharova ក៏បានជំរុញឱ្យពលរដ្ឋរុស្ស៊ីពិចារណាពីហានិភ័យនៃ “ឧប្បត្តិហេតុសោកនាដកម្ម” នៅលើដីបរទេសនៅពេលរៀបចំផែនការធ្វើដំណើរទៅក្រៅប្រទេសដោយអះអាងថាប្រព័ន្ធយុត្តិធម៌អាមេរិក “មិនទុកកន្លែងសម្រាប់ការកាត់ក្តីដោយយុត្តិធម៌ទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top