ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត

កំពត៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃកម្ពុជា នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បើកព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាព នៃតំបន់ឆ្នេរ” ។

ពិធីបុណ្យសមុទ្រលើកទី១១នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ ឱ្យក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត ដែលជាម្ចាស់ផ្ទះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រៀបចំពិធីបុណ្យ សមុទ្រលើកទី១១ ជុំទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ។

ប្រធានបទ សម្រាប់ពីធីបុណ្យសមុទ្រលើកទី១១ នេះ គឺ “អបអរបេតិកភណ្ឌ និង ចីរភាពនៃតំបន់ឆ្នេរ”៕

To Top