ភ្នំពេញ ៖ ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិ លេខ១០ ស្ថិតក្នុងភូមិសាស្ត្រភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់(កាត់ជ្រលងស្ទឹងឬស្សីជ្រុំ) បច្ចុប្បន្នជាស្ពានខ្ពស់ជាងនៅកម្ពុជា មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ សម្រេចការ សាងសង់ជាង៨០%ហើយ និងមានដំណើរការសាងសង់ ជិតដល់ចំណុចតភ្ជាប់គ្នាហើយ។ នេះបើតាមហ្វេសប៊ុក លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ នាថ្ងៃ១៤ ធ្នូ ។
លោកថា បើគ្មានការប្រែប្រួល ដោយកត្តាចៃដន្យ ឬប្រធានស័ក្តិណាមួយទេ ស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់ សាកល្បងនៅបំណាច់ខែមីនា ឆ្នាំ២០២៥ គឺមុន ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ៕