ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ចុះបញ្ជីអង្គការ និងសមាគម ចំនួន ១៦ទៀត ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤

ភ្នំពេញ ៖ មុនឈានចូលខែធ្នូដាច់ឆ្នាំ២០២៤ ពោលគឺនៅខែវិច្ឆិកាកន្លងទៅ មានអង្គការ និងសមាគមចំនួន១៦ទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរង ក្នុងចំណោម សមាគម និងអង្គការ ដែលបានចុះបញ្ជីនោះ មានសមាគមចំនួន១៥ និងអង្គការមិនមែន រដ្ឋាភិបាលចំនួន១ ខណៈក្នុងខែវិច្ឆិកាដូចគ្នានោះ ក្រសួងក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាបាល ចេញពីបញ្ជីចំនួន៧ផងដែរ។

ដូចនៅតំបន់អឺរ៉ុប និងអាអាម៉េរិកជាដើមដែរ អង្គការ និងសមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ដោយនៅកម្ពុជា មានច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។ អង្គការ និងសមាគម ក៏ត្រូវគោរពតាមលក្ខន្តិកៈ ដែលខ្លួនបានតម្កល់ នៅក្រសួងស្ថាប័នមានសមត្ថកិច្ចផងដែរ។

ក្នុងពិធីបិទវេទិកាស្តីពីភាពជា ដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលើកទី៦ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក ស សុខា បានជំរុញនិង លើកទឹកចិត្តសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមប្រកៀកស្មាគ្នាបម្រើផល ប្រយោជន៍សង្គមជាតិ និងមនុស្សជាតិ៕

To Top