ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នឹងត្រូវដកពីតំណែង បើសិនតុលាការធម្មនុញ្ញអនុម័ត លើការចោទប្រកាន់ ក្នុងពេល ១៨០ថ្ងៃ

kyodo

បរទេស៖ សភាកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍ បានអនុម័តញត្តិចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក មួយសប្តាហ៍បន្ទាប់ពីការ​បោះឆ្នោតទីមួយត្រូវបានលុបចោល ដោយសារតែសមាជិកសភាភាគច្រើននៃគណបក្សកាន់អំណាច បានធ្វើពហិការមិនចូលរួមការបោះឆ្នោត។

យោងតាមសារព័ត៌មាន Kyodo News  ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ជាមួយនឹងការអនុម័តនៃញត្តិនេះ សិទ្ធិអំណាចប្រធានាធិបតីរបស់ លោក Yoon នឹងត្រូវព្យួរ ហើយនាយករដ្ឋមន្ត្រី Han Duck Soo នឹងធ្វើជាប្រធានាធិបតីស្តីទី។ លោក Yoon នឹងត្រូវដកចេញពីតំណែង ប្រសិនបើការចោទប្រកាន់នេះត្រូវបានអនុម័តដោយតុលាការធម្មនុញ្ញក្នុងរយៈពេល ១៨០ថ្ងៃ។

នៅក្នុងរដ្ឋសភាដែលមានសមាជិក ៣០០ រូប គឺមាន ២០៤ បានបោះឆ្នោតគាំទ្រ និង ៨៥រូប ប្រឆាំង ដោយមាន អនុប្បវាទចំនួន ៣ និង ៨ សម្លេងមិនត្រឹមត្រូវ។ យ៉ាង​ហោច​ណាស់​មាន​សមាជិក​សភា​ពីរ​ភាគ​បី​ត្រូវ​បានបោះ​ឆ្នោត​ឲ្យ​ការ​អនុម័ត​នេះ។

នៅក្នុងសន្លឹកឆ្នោតសម្ងាត់ តំណាងរាស្រ្តគណបក្សកាន់អំណាចយ៉ាងតិច១២រូប ត្រូវបានគេសន្មត់ថាបានបោះឆ្នោតសម្រាប់ចលនានៃញត្តិនេះ ជំនួសឲ្យការទម្លាក់គោលនយោបាយរបស់គណបក្សអំណាចប្រជាជនក្នុងការបោះឆ្នោតប្រឆាំង, នេះបើយោងតាមលទ្ធផល។

លោក Yoon ដែលបានចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែឧសភា ឆ្នាំ ២០២២ បាននិយាយបន្ទាប់ពីការបោះឆ្នោតសភាថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជាតិ “រហូតដល់ទីបញ្ចប់” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top