ប៉ារីស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានផ្សាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ០២នាក់បានស្លាប់ និងមានការខូចខាតសម្ភារៈសំខាន់ៗដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុង Mayotte ខណៈព្យុះស៊ីក្លូន Chido បានបោកបក់ឆ្លងកាត់ទឹកដីនៃមហាសមុទ្រឥណ្ឌាមកដល់ដែនដីបារាំង កាលពីថ្ងៃសៅរ៍។
ទូរទស្សន៍ BFM TW បានរាយការណ៍ឲ្យដឹងថា ព្យុះដ៏មានឥទ្ធិពល ដែលបាននាំនូវកម្លាំងខ្យល់បក់បោកលើសពី ២២០គីឡូម៉ែត្រក្នុង១ម៉ោង បានបណ្តាលឱ្យមនុស្សស្លាប់នៅក្នុងទីក្រុង Petite-Terre ហើយអាជ្ញាធរបានបើកការប្រកាសអាសន្នសញ្ញាពណ៌ក្រហមនៅលើដែនកោះនេះផងដែរ ។
ប្រទេសបារាំង បានបញ្ជូនកងកម្លាំងបន្ថែម បូករួមទាំងយោធាសន្តិសុខ ក្រុមជនស៊ីវិល និងអ្នកពន្លត់អគ្គីភ័យចំនួន ១៤០នាក់ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងសង្គ្រោះបន្ទាន់ ។ ពួកគេត្រូវបានរំពឹងថា នឹងមកដល់ទីក្រុង Mayotte នៅថ្ងៃអាទិត្យនេះ ។
បន្ទាប់ពីកិច្ចប្រជុំវិបត្តិអន្តរក្រសួង រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Bruno Retailleau បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា “ស្ថានភាពគឺអស្ចារ្យណាស់ ពិតជាពិសេសណាស់” ។ ទោះបីជាយ៉ាងណា ក្តី លោកមិនបានបង្ហាញពីចំនួនមនុស្សជាក់លាក់សម្រាប់ពេលនេះនៅឡើយទេ ។
ការិយាល័យរបស់គាត់បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា គាត់គ្រោងនឹងចុះទៅសួរសុខទុក្ខ អ្នករស់នៅក្រុង Mayotte នៅថ្ងៃចន្ទ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា