ព័ត៌មានអន្តរជាតិ

រុស្សីកំពុងពិភាក្សាជាមួយនឹងក្រុមជីហាត ដែលកំពុងដឹកនាំស៊ីរី ជុំវិញបញ្ហាមូលដ្ឋានទ័ពនានា

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថាប្រទេសរុស្ស៊ីកំពុងចរចាជាមួយអាជ្ញាធរស៊ីរី ថ្មីលើការរក្សាមូលដ្ឋានយោធារបស់ខ្លួនចំនួនពីរនៅក្នុងប្រទេសគឺនៅមូលដ្ឋាន Tartus និង Khmeimim ។

ទីក្រុងមូស្គូ និងក្រុមជីហាដស៊ីរី ដែលបានដណ្ដើមអំណាចក្នុងប្រទេសកាលពីចុងសប្តាហ៍មុន កំពុងពិភាក្សាគ្នាអំពី ការរក្សាវត្តមានរបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី និងស្ថានភាពពីមុនរបស់ខ្លួននេះបើយោងតាមប្រភពទីភ្នាក់ងាររាយការណ៍ថាស្គាល់ពីការចរចានេះ។ ប្រភពបាននិយាយថា ភាគីរុស្ស៊ីបានធានាសន្តិសុខបណ្តោះអាសន្ន ដូច្នេះមូលដ្ឋានយោធាកំពុងដំណើរការជាធម្មតានៅឡើយ។

កាលពីថ្ងៃទី៩ខែធ្នូ ប្រភព TASS បានរាយការណ៍ថាមួយថ្ងៃមុន ការបង្កើតប្រដាប់អាវុធរបស់គូប្រជែងរបស់ប្រធានាធិបតី Bashar Assad បានបង្កើតការគ្រប់គ្រងពេញលេញលើខេត្តនៃទីតាំងមូលដ្ឋានរបស់រុស្ស៊ី ប៉ុន្តែមិនបានវាយលុកចូលបរិវេណទាំងពីរនោះទេ។

ស្ថានការណ៍នៅក្នុងប្រទេសស៊ីរីកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធចម្រុះដឹកនាំដោយក្រុមជីហាដ Hayat Tahrir-al-Sham (HTS) បានបើកការវាយលុកប្រឆាំងនឹងកងទ័ពរបស់ប្រទេស ដោយដណ្តើមកាន់កាប់ទីក្រុងធំៗ និងបញ្ចប់នៅទីក្រុង Damascusមកម្ល៉េះ ។

គួរឲ្យដឹងដែរថាបន្ទាប់ពីការដួលរលំនៃយោធាស៊ីរី លោក Assad បានភៀសខ្លួនចេញពីប្រទេស ហើយត្រូវបានផ្តល់សិទ្ធិជ្រកកោននៅក្នុងប្រទេសរុស្ស៊ីថែមទៀតផង៕

ប្រែសម្រួល៖ ស៊ុនលី

To Top