ព័ត៌មានអន្តរជាតិ

ក្រុមភេរវករចំនួន ៤៣ នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធា នៅក្នុងប្រទេសប៉ាគីស្ថាន

afp

ឥស្ឡាម៉ាបាដ៖ យោធាប៉ាគីស្ថានបានឲ្យដឹងកាលពីល្ងាចថ្ងៃសុក្រថា ក្រុមភេរវករចំនួន៤៣នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាដាច់ដោយឡែកពីគ្នានៅក្នុងតំបន់ផ្សេងៗគ្នានៅក្នុងប្រទេសប៉ាគីស្ថាន ។

ក្រុមទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់យោធាប៉ាគីស្ថានបានឲ្យដឹងថា ភេរវករត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៅខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយព្យ និងខេត្ត Balochistan ភាគនិរតី ។

ក្រុមសេវាកម្មខាងលើនេះបានបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី៩ ខែធ្នូ មកដល់ពេលនេះ ក្រុមភេរវករសរុបចំនួន ១៨នាក់ ត្រូវបានសម្លាប់នៅខេត្ត Khyber Pakhtunkhwa ហើយភេរវករចំនួន ២៥នាក់ ត្រូវបានបោសសម្អាតនៅខេត្ត Balochistan ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top