ព័ត៌មានអន្តរជាតិ

ក្រុមវេជ្ជបណ្ឌិតថៃ និងឡាវ រួមគ្នាជាលើកដំបូងធ្វើការវះកាត់ផ្លាស់ប្តូរគ្រលៀន ដោយទទួលបានជោគជ័យទាំងស្រុង

afp

វៀងចន្ទន៍៖ ការបញ្ចប់ដោយជោគជ័យនៃការវះកាត់ផ្លាស់ប្តូរក្រលៀនជាលើកដំបូង បានកត់សម្គាល់ឲ្យឃើញពីព្រឹត្តិការណ៍វេជ្ជសាស្ត្រមួយ នៅក្នុងកិច្ចសហការរវាងមន្ទីរពេទ្យនៅក្នុងប្រទេសឡាវ និងប្រទេសថៃឡង់ដ៏ ។

ទូរទស្សន៍ជាតិឡាវ បានផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា មន្ទីរពេទ្យ Mittaphab របស់ប្រទេសឡាវ និងមន្ទីរពេទ្យ Ramathibodi របស់ប្រទេសថៃឡង់ដ៏ បានឯកភាពគ្នាដើម្បីបង្កើនការថែទាំខាងផ្នែកវេជ្ជសាស្រ្តនៅក្នុងប្រទេសឡាវ ជាពិសេសក្នុងការផ្លាស់ប្តូរក្រលៀន តាមរយៈសិក្ខាសាលារួមគ្នា វគ្គបណ្តុះបណ្តាល និងការអនុម័តបច្ចេកទេសកម្រិតខ្ពស់ ។

ការសហការនេះត្រូវបានចែកចេញជា២ដំណាក់កាល ។ ដំណាក់កាលទី១ បានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៣ ជាមួយនឹងការបណ្តុះបណ្តាលដើម្បីបង្កើតជំនាញជាក់លាក់សម្រាប់ក្រុមការងារវះកាត់ផ្លាស់ប្តូរក្រលៀន របស់មន្ទីរពេទ្យមិត្តភាព ដែលគ្របដណ្តប់លើការវាយតម្លៃអ្នកផ្តល់ និងអ្នកទទួល ភាពស៊ាំ ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក ការថែទាំក្រោយពីការវះកាត់ ការគ្រប់គ្រងផលវិបាក ការឆ្លងមេរោគ និងការថែទាំ ។ អ្នកជំងឺមុន និងក្រោយពេលប្តូរសរីរាង្គនេះ ។

នៅក្នុងដំណាក់កាលទី២ អនុវត្តនៅឆ្នាំ២០២៤នេះ មន្ទីរពេទ្យមិត្តភាព និងមន្ទីរពេទ្យ Ramathibodi រួមគ្នាធ្វើដំណើរការជ្រើសរើសការផ្លាស់ប្តូរក្រលៀនសម្រាប់បុរសអាយុ ៤៩ ឆ្នាំដែលមានជំងឺខ្សោយតម្រងនោមដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់ ។ គាត់បានទទួលក្រលៀនពីកូនស្រីអាយុ ១៨ឆ្នាំ ។

ការបញ្ចប់ដោយជោគជ័យនៃការវះកាត់ផ្លាស់ប្តូរក្រលៀនជាលើកដំបូងរបស់ពួកគេ បានកត់សម្គាល់ឃើញពីការជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តរវាងប្រទេសឡាវ និងប្រទេសថៃឡង់ដ៏ ដោយបានត្រួសត្រាយផ្លូវសម្រាប់សេវាថែទាំសុខភាព ដែលប្រសើរឡើងនៅក្នុងតំបន់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top