ព័ត៌មានអន្តរជាតិ

លោក Zelenskyy ថ្លែងថា រុស្ស៊ី ចាប់ផ្តើមពង្រាយកងទ័ពរបស់កូរ៉េខាងជើង ដើម្បីវាយលុកមកលើតំបន់ Kursk របស់ប្រទេសអ៊ុយក្រែន

CNA

គៀវ៖ កាលពីថ្ងៃសៅរ៍ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា រុស្ស៊ីបានចាប់ផ្តើមដាក់ពង្រាយយោធារបស់ប្រទេសកូរ៉េខាងជើង ដើម្បីធ្វើការវាយលុកមកលើទីតាំងនៅក្នុងតំបន់ Kursk របស់ប្រទេសអ៊ុយក្រែន ។

លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថានាលពេលល្ងាចរបស់គាត់ថា គាត់មាន “ភស្តុតាងបឋមដែលថា ជនជាតិរុស្ស៊ី បានចាប់ផ្តើមប្រើប្រាស់យោធាមកពីកូរ៉េខាងជើងនៅក្នុងការវាយលុក ដែលចំនួននោះគួរឱ្យកត់សម្គាល់សម្រាប់ពួកគេ” ។

លោកបានថ្លែងថា យោងតាមព័ត៌មានក្រុមការងាររបស់គាត់ “ជនជាតិរុស្ស៊ី បានរួមបញ្ចូលគ្នាជាមួយជនជាតិកូរ៉េខាងជើងនៅក្នុងអង្គភាពរួមបញ្ចូលគ្នាមួយ ហើយប្រើប្រាស់យោធាទាំងនោះនៅក្នុងប្រតិបត្តិការនៅក្នុងតំបន់ Kursk” ”ដែលប្រទេសអ៊ុយក្រែន បាននិងកំពុងបង្កើតការលុកលុយគិតចាប់តាំងពីខែសីហា ។

លោក Zelenskyy បានបញ្ជាក់ថា គាត់ក៏បានដឹងផងដែរថា ជនជាតិកូរ៉េខាងជើង “អាចត្រូវបានប្រើប្រាស់នៅក្នុងផ្នែកផ្សេងទៀតនៃជួរមុខកងទ័ព”  ហើយបានបន្ថែមថា “ការខាតបង់នៅក្នុងចំណោមប្រភេទនេះក៏គួរឱ្យកត់សម្គាល់ផងដែរ” ។

គួររំលឹកថា លោក Zelenskyy បានលើកឡើងកាលពីខែមុនថា យោធារបស់ប្រទេសកូរ៉េខាងជើង ចំនួន១.១០០នាក់ស្ថិតនៅក្នុងតំបន់ Kursk ស្ថិតនៅភាគខាងលិចរបស់រុស្ស៊ី ហើយបានធ្វើឲ្យមាន “ការខាតបង់” រួចទៅហើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top