ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយគូសបញ្ជាក់ថា សភាពការណ៍នយោបាយនាពេលបច្ចុប្បន្ននៅកូរ៉េខាងត្បូង គឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធ។
ក្រសួងបញ្ជាក់ថា «ការវិវឌ្ឍនេះមិនមានផលប៉ះពាល់អ្វីដល់ ទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងភាពជាដៃគូ យុទ្ធសាស្ត្រ ជាមួយកម្ពុជាឡើយ»៕