ព័ត៌មានអន្តរជាតិ

ទាហានកូរ៉េខាងជើង រាប់រយនាក់ស្លាប់ និងរបួស នៅក្នុងការប្រយុទ្ធ ជាមួយកង កម្លាំងអ៊ុយក្រែន

Yonhap News

សេអ៊ូល៖ កងទ័ពកូរ៉េខាងជើងរាប់រយនាក់ ដែលប្រយុទ្ធជាមួយទាហានរុស្ស៊ី ប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ Kursk ត្រូវបានសម្លាប់ ឬរងរបួស នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលដកស្រង់សម្តី មន្ត្រីយោធាអាមេរិក។

ប្រភពបានឲ្យដឹងថា ទាហានកូរ៉េខាងជើងបានរង របួសរាប់រយនាក់ នៅក្នុងការប្រយុទ្ធជា មួយកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ព្រំដែន Kursk នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារ័ត៌មានយុនហាប់ ។

ការវាយតម្លៃដែលបានរាយការណ៍បានកើតឡើង មួយថ្ងៃបន្ទាប់ពីមន្ត្រីសេតវិមាន បានឲ្យដឹងថា សហរដ្ឋអាមេរិកជឿថា ប្រទេសកូរ៉េខាងជើងបានទទួលរង ការបាត់បង់កងទ័ព “យ៉ាងសំខាន់” នៅក្នុងការបញ្ជាក់ដំបូងដោយទីក្រុងវ៉ាស៊ីនតោន ស្តីពីការស្លាប់របស់កូរ៉េខាងជើង ក្នុងអំឡុងពេល សង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អាជ្ញាធរស៊ើប ការណ៍ការពារជាតិ របស់អ៊ុយក្រែនបានឲ្យដឹងថា ទាហានរុស្ស៊ី និងកូរ៉េខាងជើងប្រហែល ២០០នាក់ ត្រូវបានប៉ាន់ ប្រមាណថា ត្រូវបានសម្លាប់ ខណៈពេលដែលការប្រយុទ្ធគ្នា នៅក្នុងអង្គភាពរួមគ្នា ប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។ វាមិនបានបញ្ជាក់ពីចំនួនអ្នករងរបួស សម្រាប់ភាគីនីមួយៗនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top