ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃចេញប្រកាស ការបង្កើត និងដាក់ឱ្យប្រើប្រាស់ និមិត្តសញ្ញារដ្ឋបាល ក្រុងអរិយក្សត្រ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ កាលពីថ្ងៃ១៦ ធ្នូ បានចេញប្រកាស ស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាល ក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល។

និមិត្តសញ្ញានេះ ត្រូវដាក់នៅកន្លែងធ្វើការងារ នៅរដ្ឋបាលក្រុងអរិយក្សត្រ ,ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ និងឯកសារផ្លូវការពាក់ព័ន្ធរដ្ឋបាលក្រុងអរិយក្សត្រ និងប្រើប្រាស់ក្នុងពិធីនានា និងប្រើប្រាស់ក្នុងកិច្ចការផ្លូវការផ្សេងៗ តាមការចាំបាច់ ៕

To Top