ភ្នំពេញ ៖ នាវាទេសចរណ៍ ឈ្មោះ AIDA STELLA សញ្ជាតិ ITALY ដែលមានអ្នកដំណើរជាង២ពាន់នាក់ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីមកទស្សនាកម្ពុជារយៈពេល១ថ្ងៃ ។

នាវាទេសចរណ៍នេះ មានឈ្មោះ AIDA STELLA សញ្ជាតិ ITALY ប្រវែងបណ្តោយ ២៥៣,៣ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៧,៣ ម៉ែត្រ បានចូលចតនៅកំពង់ផែដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាកម្ពុជារយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីវៀតណាម។


បើតាមផេកហ្វេសប៊ុករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៦៣១ នាក់ (ស្រី ១២៩ នាក់) មាន ២៦ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២,១២៦ នាក់ (ស្រី ១,១០១ នាក់) មាន ៣៦ សញ្ជាតិ។ ចំនួនសញ្ជាតិដែល មានភ្ញៀវច្រើនជាងគេ គឺអាល្លឺម៉ង់ (១,៧៥៩ នាក់) ស្វីស (១០៥ នាក់) និងអូទ្រីស (៦៩ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៨ល្ងាចនៅថ្ងៃដដែល៕





Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
