ព័ត៌មានជាតិ

ក្រុមហ៊ុនកូរ៉េ ចាប់អារម្មណ៍ លើការផលិតជីសរីរាង្គព្រៃស្នួល

ភ្នំពេញ៖ ក្រុមហ៊ុន 2WE.Co.,Ltd នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញការចាប់អារម្មណ៍ ចំពោះការផលិតជីសរីរាង្គព្រៃស្នួល ដែលជាជីបែបធម្មជាតិ១០០% និងត្រូវបានផលិតឡើងដោយស្នាដៃកូនខ្មែរ ។

ការបង្ហាញការចាប់អារម្មណ៍ ធ្វើឡើងក្នុងឱកាសលោក សយ សុភាព ស្ថាបនិកជីសរីរាង្គព្រៃស្នួល អនុញ្ញាតឱ្យលោក គីម អ៊ីលដូ (KIM IL DO) នាយកប្រតិបត្តិនៃក្រុមហ៊ុន 2WE.Co.,Ltd លោក Edward YB Kim និងលោក KoYoung Soo ចូលទស្សនារោងសិប្បកម្មជីសរីរាង្គព្រៃស្នួល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

ក្រោយចូលទស្សនា រោងសិប្បកម្មជីសរីរាង្គព្រៃស្នួល លោក គីម អ៊ីល ដូ បានឱ្យដឹងថាក្រុមហ៊ុនរបស់លោក ក៏ជាក្រុមហ៊ុនមួយ ដែលបានផលិតជីកសិកម្ម នៅក្នុងប្រទេសកូរ៉េផងដែរ ដែលភាគច្រើននៃវត្ថុធាតុដើម គឺផ្សំឡើងពីសំណល់ចំណីអាហារ និង សាច់ខូចគុណភាព។

លោក បណ្ឌិត ហេង ប៊ុនអ៊ី បានពន្យល់ត្រឡប់ទៅវិញ ថាសិប្បកម្មបានយក ដមម៉ោកនិងរុក្ខជាតិ ព្រមទាំងវត្ថុធាតុដើមក្នុងស្រុកផ្សេងទៀត មកប្រើដើម្បីផលិតជីទឹក-គោក។

សូមរំលឹកថា ជីសរីរាង្គព្រៃស្នួល គឺជាប្រភេទជីទឹកនិងគោក ផលិតដោយស្នាដៃកូនខ្មែរ អាចប្រើប្រាស់ទៅលើដំណាំបន្លែ ផ្លែឈើគ្រប់មុខ ជាពិសេសលើដំណាំស្រូវ សណ្ដែក ដំឡូង ស្វាយ ។ល៕

To Top