គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ថា ជំងឺឆ្លងរាលត្បាតកូវីដ១៩ បានឆក់យកជីវិតពលរដ្ឋនៅអ៊ីរ៉ង់ កើនឡើងជិត៤.០០០នាក់ ក្នុងចំណោមអ្នកដែលបានឆ្លងជំងឺ ជាង៦០.០០០នាក់ នៅក្នុងប្រទេស ។ ទន្ទឹមនឹងនេះដែរ បណ្តារដ្ឋជាច្រើន នៅមជ្ឈិមបូព៌ា បានចាប់ផ្តើមតម្រូវឲ្យពាក់ម៉ាស់មុខ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ ។
ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយវីរុស នៅក្នុងប្រទេសអ៊ីរ៉ង់ បានកើនឡើងពី១៣៣នាក់ រហូតដល់៣.៨៧២នាក់ គិតត្រឹមថ្ងៃអង្គារ ។ ដោយបានបន្ថែមថា មានករណី ដែលត្រូវបានបញ្ជាក់ឲ្យដឹងពី ២.០៨៩ករណី ដល់ទៅ៦២.៥៨៩ករណី ។
ចំណែកចំនួននៃអ្នកជាសះស្បើយ ពីជំងឺ មាន២៧.០៣៩នាក់ ទន្ទឹមនឹងនេះដែរ អ្នកផ្សេងទៀតចំនួន៣.៩៨៧នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា