ព័ត៌មានអន្តរជាតិ

វៀតណាម ទំនឹងជានឹងជួបប្រទះ នូវរលកកម្តៅខ្លាំង នៅក្នុងឆ្នាំ ២០២៥

xinhua

ហាណូយ ៖ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ ធនធានជលសាស្ត្របានព្រមានថា ប្រទេសវៀតណាម ទំនងជានឹងជួបប្រទះរលកកម្តៅខ្លាំង និងអាកាសធាតុក្តៅខ្លាំងនៅក្នុងឆ្នាំ២០២៥ ។

កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន Vietnam News បានដកស្រង់សម្តីលោក Mai Van Khiem នាយកមជ្ឈមណ្ឌលខាងលើនេះ ដោយបានលើកឡើងថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងស្រុក ទឹកជំនន់កើតឡើងភ្លាមៗ គ្រោះបាក់ដី និងការកើនឡើងនៃភាពញឹកញាប់នៃព្យុះធំ ហើយក៏ត្រូវបានព្យាករណ៍នៅឆ្នាំក្រោយផងដែរ ។

លោកបានពណ៌នាថា នៅឆ្នាំ២០២៤នេះជាឆ្នាំដ៏លំបាកមួយដែលត្រូវបានកត់សម្គាល់ដោយគ្រោះមហន្តរាយធម្មជាតិចម្រុះ និងធ្ងន់ធ្ងរ រួមទាំងគ្រោះរាំងស្ងួត ការជ្រៀតចូលនៃទឹកប្រៃ រលកកម្តៅធ្ងន់ធ្ងរ និងភ្លៀងធ្លាក់ចុះខ្លាំង ។

លោកបន្តឲ្យដឹងថា ជាការកត់សម្គាល់ ព្យុះទីហ្វុង Yagi បានបង្កឱ្យមានការបាត់បង់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរបំផុត ។

ក្នុងឆ្នាំ២០២៤នេះមជ្ឈមណ្ឌលបានរាយការណ៍ថា មានព្យុះចំនួន៩ រលកកម្តៅចំនួន១៩លើក ព្រឹត្តិការណ៍ភ្លៀងធ្លាក់ចុះខ្លាំងចំនួន២១ដង និងគ្រោះទឹកជំនន់ភ្លាមៗចំនួន៣៩លើកនៅទូទាំងតំបន់នៃប្រទេសវៀតណាមមូល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top