ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ នៅម៉ាកាវ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Cen Haohui ដែលទើបស្បថ ចូលកាន់មុខ តំណែងជាអភិបាល នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងអ្នកទទួលខុសត្រូវ នៃស្ថាប័ន អភិបាលកិច្ច នីតិប្បញ្ញត្តិ និងយត្តិធម៌នៃរដ្ឋបាលអាណត្តិថ្មី នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។
លោក Xi Jinping បានថ្លែងថា ជឿជាក់ថា លោក Cen Haohui មុខជានឹងអាចបំពេញ មុខតំណែងឱ្យបានល្អ ដែលរួមសាមគ្គីនិង ដឹកនាំរដ្ឋបាលអាណត្តិថ្មីនិងមជ្ឈដ្ឋាន សង្គមគ្រប់វិស័យ បន្តអនុវត្តគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ រួមបញ្ចូលកាន់តែល្អក្នុងសភាពការណ៍អភិវឌ្ឍ នៃប្រទេសជាតិ ធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនិងតំបន់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកកាន់តែច្រើន ក្នុងការជំរុញឱ្យម៉ាកាវរីកចម្រើនកាន់តែល្អប្រសើរ ។ រដ្ឋាភិបាលមជ្ឈិមនឹងគាំទ្រពេញ ទំហឹងដល់ការអនុវត្តមុខ តំណែងរបស់លោកអភិបាល Cen Haohui និងមន្ត្រីរដ្ឋបាលអាណត្តិថ្មីរបស់ម៉ាកាវ។
លោក Cen Haohui បានថ្លែងអំណរគុណចំពោះការជឿទុកចិត្តរបស់លោកប្រធានរដ្ឋ Xi Jinping និងរដ្ឋាភិបាលមជ្ឈិម ។ លោកបានលើកឡើងថា ខ្ញុំនឹងដឹកនាំរដ្ឋបាលអាណត្តិថ្មី នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ខិតខំតស៊ូឈានទៅមុខ ធ្វើកំណែទម្រង់យ៉ាងមុតមាំ និងអង់អាចក្លាហាន សាមគ្គីគ្រប់មជ្ឈដ្ឋាននៃសង្គង ដើម្បីចារទំព័រថ្មីនៃការ អនុវត្តដោយជោគជ័យនៃ ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ” នៅក្នុងម៉ាកាវ៕