បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTមេដឹកនាំសហភាពអឺរ៉ុប មិនអាចឈានដល់កិច្ចព្រមព្រៀង ស្តីពីអ្វីដែលការធានាសន្តិសុខ ដែលពួកគេអាចផ្តល់ជូនអ៊ុយក្រែនក្នុង អំឡុងពេលកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃ នៅទីក្រុងប្រ៊ូសែលនោះទេ។
ដូចដែលបានរាយការណ៍ ដោយកាសែត Financial Times កាលពីថ្ងៃសុក្រគោលដៅចម្បង នៃការជួបជុំនេះគឺដើម្បីពិភាក្សាអំពីការគាំទ្ររបស់អឺរ៉ុប សម្រាប់អ៊ុយក្រែន បន្ទាប់ពីការបោះឆ្នោត របស់លោក Donald Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិក។
របាយការណ៍បាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានចាកចេញពីកិច្ចប្រជុំ ដោយគ្មានភាពច្បាស់លាស់ អំពីអ្វីដែល EU នឹងធ្វើប្រសិនបើ Trump បោះបង់ចោលទីក្រុង គៀវ។
ប្រភពដដែលបាននិយាយថា៖ សម្រាប់មេដឹកនាំគ្រប់រូបដែលបានស្នើអ្វី ដែលថ្មីដូចជាការដាក់ពង្រាយ កងទ័ពទៅប្រទេសអ៊ុយក្រែនក្នុងនាមជាអ្នកហ្វឹកហ្វឺន មានអ្នកផ្សេងទៀត ដែលច្រានចោល ការនិយាយបែបនេះ។
គួរឲ្យដឹងដែរថាអធិការបតីអាល្លឺម៉ង់ Olaf Scholz តាមសេចក្តីរាយការណ៍ បាននិយាយថា មិនមានការពិភាក្សា អំពីការពង្រាយទ័ពនៅលើសមរភូមិត ដោយហៅវាថាជាកំហុសក្នុងការចូលរួមក្នុងការពិភាក្សាលម្អិតលើបញ្ហានេះ។ លោកបាននិយាយថា ការគាំទ្រគួរត្រូវបានផ្តល់ ក្នុងរបៀបមួយ ដែលមិនប្រថុយនឹងការ បង្កើនភាពតានតឹងជាមួយរុស្ស៊ីជាដាច់ខាត ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
