បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្តល់ជំនួយហិរញ្ញវត្ថុ និងជំនួយយោធាជាង ៣០០ពាន់លានដុល្លារ មកហើយទៅដល់ទីក្រុងគៀវ ចាប់តាំងពីមានការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុ Kossuth កាលពីថ្ងៃសុក្រថា ចំនួនទឹកប្រាក់ដ៏ច្រើនបែបនេះ អាចធ្វើរឿងអស្ចារ្យជាច្រើន ប្រសិនបើវាត្រូវបានចំណាយ ដើម្បីកែលម្អជីវភាពរស់នៅ របស់ប្រជាជននៅក្នុងសហភាពអឺរ៉ុប។
លោកOrban បានគូស បញ្ជាក់ពីស្ថានភាពយោធា ដែលកំពុងវិវឌ្ឍន៍ ដោយកត់សម្គាល់ថា តុល្យភាពនៃអំណាច នៅជួរមុខកំពុងផ្លាស់ ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងការពេញចិត្តរបស់រុស្ស៊ី ។
លោកក៏បានចង្អុលបង្ហាញ ពីការផ្លាស់ប្តូរនយោបាយ ដែលរំពឹងទុកនៅក្នុងសហរដ្ឋអាមេរិក នៅពេលដែលលោក Donald Trump ត្រឡប់ទៅកាន់សេតវិមាននៅខែក្រោយ ៕
លោក Orban ក៏បានជឿជាក់ថា ការវិវឌ្ឍន៍នេះបានអំពាវនាវ ឱ្យថ្នាក់ដឹកនាំនៅក្នុងរដ្ឋធានី របស់សហភាពអឺរ៉ុបប្រកាន់យកវិធីសាស្ត្រជាក់ស្តែងជាងនេះ ដើម្បីធានាស្ថិរភាព និងភាពធន់នឹងសេដ្ឋកិច្ច ក្នុងប្លុកនេះដែរ៕
ប្រែសម្រួល៖ស៊ុនលី