បរទេស៖ លោក Elon Musk ដែលជាមហាសេដ្ឋី របស់ក្រុមហ៊ុន X, Tesla និង SpaceX និងជាសម្ព័ន្ធមិត្តនយោបាយ របស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក Donald Trump កាលពីថ្ងៃសុក្របានសរសើរ គណបក្សស្តាំនិយមជ្រុល របស់ប្រទេសអាល្លឺម៉ង់ ចំពោះគណបក្សអាល្លឺម៉ង់មួយនេះ នៅមុនការបោះឆ្នោតអាល្លឺម៉ង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៣ ខែកុម្ភៈ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើ X លោក Musk បាននិយាយថា “មានតែ AfD ទេដែលអាចជួយសង្គ្រោះប្រទេសអាល្លឺម៉ង់បាន” ។
ប៉ុន្មានម៉ោងក្រោយមកលោកស្រី Alice Weidel របស់ AfD ដែលកំពុងឈរឈ្មោះជាអធិការ បតីអាល្លឺម៉ង់ ជាសហប្រធានគណបក្ស បានបង្ហោះវីដេអូមួយនៅលើ X បង្ហាញពីការដឹងគុណ របស់លោកស្រី ចំពោះមហាសេដ្ឋី អាមេរិករូបនេះ។
លោកស្រី Weidel បាននិយាយថា សូមគោរព Elon សូមអរគុណច្រើន ចំពោះកំណត់ចំណាំរបស់អ្នក។ ជម្មើសជំនួស សម្រាប់ប្រទេសអាឡឺម៉ង់ AfD គឺពិតជាជម្រើសតែមួយគត់ និងតែមួយគត់ សម្រាប់ប្រទេសរបស់យើង ដែលជាជម្រើស ចុងក្រោយរបស់យើង នេះគឺប្រសិនបើអ្នកសួរខ្ញុំ”។ លោកស្រីក៏បានជូនពរលោក Elon Musk និងប្រធានាធិបតី Donald Trump ផងដែរ ៕