ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន គ្រោងបង្កើតមជ្ឈមណ្ឌលឧស្ម័នរួមគ្នា ជាមួយនឹងប្រទេសប៉ូឡូញ

APA

គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ឲ្យដឹងដោយបានដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីក្រសួងថាមពល Mykola Kolisnyk ដែលបានលើកឡើងថា ប្រទេសអ៊ុយក្រែន កំពុងធ្វើការការងារដើម្បីបង្កើតមជ្ឈមណ្ឌលឧស្ម័នរួមគ្នាជាមួយនឹងប្រទេសប៉ូឡូញ ដើម្បីទូទាត់សងសម្រាប់ការបាត់បង់ការដឹកជញ្ជូនឧស្ម័នរបស់ប្រទេសរុស្ស៊ី ។

លោក Kolisnyk បានលើកឡើងថា “ការបញ្ចប់នៃការដឹកជញ្ជូន គឺជាការចាប់ផ្តើមនៃការប្រកួតប្រជែងក្នុងចំណោមផ្លូវ និងធនធានថ្មី រួមទាំងឧស្ម័នធម្មជាតិរាវ ហៅកាត់ (LNG) ដែលកំពុងបង្កើនចំណែករបស់ខ្លួនយ៉ាងសកម្មនៅក្នុងល្បាយថាមពលរួមរបស់សហភាពអឺរ៉ុប”  ។

លោកបានលើកឡើងទៀតថា មជ្ឈមណ្ឌលឧស្ម័ននៅអឺរ៉ុបខាងកើតដែលបានស្នើឡើងនឹងប្រើប្រាស់កន្លែងស្តុកទុករបស់អ៊ុយក្រែន និងស្ថានីយ LNG របស់ប្រទេសប៉ូឡូញ ដើម្បីរក្សាទុក និងផ្គត់ផ្គង់ឧស្ម័នសម្រាប់អ្នកប្រើប្រាស់នៅអឺរ៉ុប ។

ប្រទេសអ៊ុយក្រែន ធ្លាប់ជាប្រទេសសម្រាប់ដែលមានផ្លូវឆ្លងកាត់ដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប ។

នៅព្រឹកថ្ងៃដដែល លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ជាថ្មីថា ក្រុងគៀវ នឹងមិនបន្តកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នរយៈពេល៥ឆ្នាំរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី នោះទេ ដែលផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូខាងមុខនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top