បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីប៉ុស្តិ៍ព័ត៌មាន Sabaa ដែលមានទំនាក់ទំនង ជាមួយនឹងក្រុម Houthi បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការ វាយប្រហារតាមផ្លូវអាកាសជាថ្មីនៅក្នុងខេត្ត Hudaydah របស់ប្រទេសយេមែន និងរដ្ឋធានី Sanaa ។
ប្រភពដដែលបានសរសេរទៀតថា សកម្មភាពយោធានេះ កើតឡើងភ្លាមៗ បន្ទាប់ពីកងកម្លាំង Houthi បានអះអាងថាបានកំណត់ គោលដៅលើនាវាផ្ទុកយន្តហោះ អាមេរិក USS Harry S. Truman ជាមួយនឹងយន្តហោះ គ្មានមនុស្សបើក ។
ទោះបីជាយ៉ាងណាក្តីមិនមានការបញ្ជាក់ជាផ្លូវការអំពីការវាយប្រហារកាលពីថ្ងៃអាទិត្យពីទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងឡុងដ៍នោះទេ។
ក្រុម Houthis បានចោទប្រកាន់កិច្ចខិតខំប្រឹងប្រែង របស់ពួកគេបានបណ្តាល ឱ្យមានការទម្លាក់យន្តហោះ F/A-18 Super Hornet ជាការឆ្លើយតប ទៅនឹងការវាយប្រហារ ពីមុនរបស់កងកម្លាំង សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសទៅលើទីក្រុង Sanaa កាលពីល្ងាចថ្ងៃសៅរ៍ ។
យោងតាមអ្នកនាំពាក្យយោធាលោក Yahya Saree វាត្រូវបានរារាំងតាមរយៈប្រតិបត្តិការ យោធាជាយុទ្ធសាស្ត្រ ដែលផ្តោតលើនាវាផ្ទុក យន្តហោះអាមេរិក USS Harry S. Truman និងនាវាពិឃាតជាច្រើន ដែលអមដំណើរ ជាច្រើនផ្សេងទៀត។
ក្នុងនោះផងដែរលោក Saree បានអះអាងនៅមុននេះបន្តិចថា ប្រតិបត្តិការនេះ បានប្រើប្រាស់មីស៊ីលCruiseចំនួន៨គ្រាប់ និងយន្តហោះគ្មានមនុស្សបើក ១៧គ្រឿងផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី