បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែន ។
គាត់បាននិយាយថា គាត់កំពុងរង់ចាំការពិភាក្សា ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលបានបង្ហាញ ចំណាប់អារម្មណ៍ ក្នុងការជួប ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
ថ្លែងទៅកាន់អនុសញ្ញា AmericaFest របស់ Turning Point កាលពីថ្ងៃអាទិត្យ លោក Trump បានសន្យាថានឹង ចាត់វិធានការប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ ដោយចាប់ផ្តើមពីថ្ងៃដំបូង របស់គាត់ដែលត្រលប់ មកការិយាល័យ ប្រធានាធិបតីវិញដោយផ្តល់ អាទិភាពទាំងបញ្ហាក្នុងស្រុក និងបញ្ហាប្រឈមផ្នែកសន្តិសុខ ពិភពលោក។
លោក Trump បានពោលបែបនេះថា ៖ ប្រធានាធិបតីPutin បាននិយាយថា គាត់ចង់ជួបជាមួយខ្ញុំឱ្យ បានឆាប់តាម ដែលអាចធ្វើទៅបាន ។ ដូច្នេះយើងត្រូវរង់ចាំវា ប៉ុន្តែយើងត្រូវតែបញ្ចប់សង្គ្រាមនោះ ដោយរបៀបណា។
បន្ថែមពីលើនេះប្រធានាធិបតីជាប់ឆ្នោត បានពណ៌នាជម្លោះ ដែលកំពុងបន្តថាជា គ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់ និងមិនធ្លាប់មានពីមុនមក ដោយបន្ថែមថាវាបានបណ្តាលឱ្យ ទាហានរាប់លាននាក់ ត្រូវបានសម្លាប់៕
ប្រែសម្រួល៖ស៊ុនលី