“ម៉ាកាវគឺជាគុជនៃមាតុភូមិ ហើយខ្ញុំតែងតែគិតគូរ អំពីការអភិវឌ្ឍន៍ និងសុខុមាលភាព របស់ប្រជាពលរដ្ឋម៉ាកាវ ទាំងអស់ ។ ”នៅរសៀលថ្ងៃទី១៨ ខែធ្នូ សុន្ទរកថា ដ៏ស្និទ្ធស្នាលរបស់លោក Xi Jinping ប្រធានរដ្ឋចិន ពេលមកដល់តំបន់ម៉ាកាវ បានធ្វើឱ្យបងប្អូនជន រួមជាតិ ម៉ាកាវមានភាព កក់ក្តៅនិងធ្វើឱ្យ សង្គមម៉ាកាវកាន់តែរំភើប និងពោរពេញ ដោយជំនឿចិត្ត លើការអភិវឌ្ឍន៍នា ពេលអនាគត។
ថ្ងៃដដែល លោកXi Jinping បានធ្វើដំណើរ ទៅកាន់តំបន់ម៉ាកាវ ដើម្បីអញ្ជើញ ចូលរួមមហាសន្និបាត អបអរសាទរ ខួប២៥ឆ្នាំ នៃការដែលម៉ាកាវវិលត្រឡប់ ចូលមាតុប្រទេសចិនវិញ និងជាពិធីចូលកាន់តំណែង របស់រដ្ឋាបាលអាណត្តិទី៦ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ព្រមទាំងចុះត្រួតពិនិត្យការងារ នៅតំបន់រដ្ឋបាល ពិសេសម៉ាកាវ ។
នៅអាកាសយានដ្ឋានអន្តរជាតិម៉ាកាវ ក្រុមប៉ូលិសម៉ាកាវ បានប្រគុំបទភ្លេងស្វាគមន៍ យ៉ាងកក់ក្តៅ ហើយការសម្ដែង លោតម៉ុងសាយ ប្រកបដោយបរិយាកាស សប្បាយរីករាយ ។ យុវជនម៉ាកាវនិងតំណាង មកពីគ្រប់មជ្ឈដ្ឋានរាប់រយនាក់ បានគ្រវីទង់ជាតិ ទង់តំបន់នៃតំបន់រដ្ឋបាល ពិសេសនិងផ្កា ដើម្បីសម្តែងការស្វាគមន៍ យ៉ាងកក់ក្តៅ។
“ខ្ញុំពិតជារំភើបណាស់ ដែលបានជួបលោកXi Jinpingដោយផ្ទាល់ម្តងទៀត ! កញ្ញាJiang Lipingជាសិស្សវិទ្យាល័យ ថ្នាក់ទី១០ នៃសាលាJiaoyeម៉ាកាវ ក្នុងហ្វូងមនុស្សដែលមកទទួលស្វាគមន៍ បាននិយាយដោយក្តីរំភើបថា “កាលពី៥ឆ្នាំមុន ពេលខ្ញុំនៅជាសិស្សសាលាបឋមសិក្សា ខ្ញុំមានកិត្តិយសចូលរួមទទួល ការអញ្ជើញមកដល់ របស់លោកXi Jinping បើបៀបធៀបនឹងពេលនោះ ឥឡូវខ្ញុំបានយល់ដឹង កាន់តែស៊ីជម្រៅអំពីពាក្យ សម្ដីដ៏រួសរាយរាក់ទាក់របស់លោកXi Jinping ខ្ញុំនិងមិត្តរួមថ្នាក់ពិតជា រំជួលចិត្តខ្លាំងណាស់ ដែលលោកបានយកចិត្តទុកដាក់ ចំពោះម៉ាកាវ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ ម៉ាកាវពោរពេញដោយបរិយាកាស សប្បាយរីករាយ ហើយតំបន់ទាំងមូល បានអបអរ សាទរខួប២៥ឆ្នាំ នៃការដែលម៉ាកាវវិលត្រឡប់ ចូលមាតុភូមិវិញ ។
លោកXi Jinping បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យ ដែលត្រូវបានទទួលស្គាល់ជាសកល នៃការអនុវត្ត “ប្រទេសមួយប្រព័ន្ធ គ្រប់គ្រងពីរ” ប្រកបដោយលក្ខណៈពិសេសម៉ាកាវ ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ហើយសង្កត់ធ្ងន់ថា ម៉ាកាវគឺជាគុជរបស់មាតុភូមិ ។ នេះបានធ្វើឱ្យគ្រប់មជ្ឈដ្ឋាន នៅម៉ាកាវ មានកម្លាំងចិត្តនិងរំភើបចិត្ត ហើយពួកគេបានយល់ បន្ថែមទៀតថា “មាតុភូមិល្អ ម៉ាកាវក៏នឹងកាន់តែល្អប្រសើរ” ។ លោកLiuZhiyi ប្រធានសមាគមសេដ្ឋកិច្ចម៉ាកាវ បានលើកឡើងថា ការអភិវឌ្ឍន៍និងវឌ្ឍនភាព របស់ប្រទេសចិនគឺ ជាខ្នងបង្អែកដ៏ធំបំផុត សម្រាប់វិបុលភាព និងស្ថិរភាព របស់ម៉ាកាវ ការលើកទឹកចិត្តយ៉ាងខ្ជាប់ ខ្ជួនរបស់លោក Xi Jinping បានបញ្ចូលកម្លាំង ចលករយ៉ាងខ្លាំងក្លា ទៅកាន់គ្រប់មជ្ឈដ្ឋាន នៅម៉ាកាវ។
“៥ឆ្នាំកន្លងទៅនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ច របស់ម៉ាកាវកាន់តែមានភាពចម្រុះនិងស្ថិរភាព ហើយកាន់តែសកម្មក្នុង ការរួមបញ្ចូលទៅក្នុង ការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ហើយសក្តានុពល នៃកំណើន ត្រូវបានរំលេចចេញ បន្ថែមទៀត”។លោកYe Guipingសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ទីក្រុងម៉ាកាវបានមានប្រសាសន៍ថា ដំណើរចុះត្រួតពិនិ្យ របស់លោក Xi Jinping នឹងតម្រង់នូវទិសដៅ បន្ថែមទៀត សម្រាប់ការអភិវឌ្ឍនា ពេលអនាគតរបស់ម៉ាកាវ ។”