ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដែលប្រកប ដោយលក្ខណៈពិសេសម៉ាកាវ ទទួលបានផលជោគជ័យ ដោយគាប់ប្រសើរ

ខណៈដែលទិវារំលឹកខួបទី ២៥ នៃការដែលម៉ាកាវ វិលត្រឡប់ មកមាតុប្រទេសចិន វិញចូលមកដល់ ប្រព័ន្ធសារព័ត៌មាន បរទេស បានសម្គាល់ឃើញជាទូទៅថា តំបន់ម៉ាកាវបាននិងកំពុង សម្រេចបាននូវភាពរុងរឿង ខាងសេដ្ឋកិច្ចនិង ស្ថិរភាពក្នុងសង្គម ក៏ដូចជាមានទំនាក់ទំនងកាន់ តែជិតស្និទ្ធ ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយពិភពលោកគឺ ជាគំរូនៃការអនុវត្ត ដោយជោគជ័យ នូវ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ។ ឈរលើទី ចាប់ផ្តើមថ្មី តើការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង ពីរ”ដែលប្រកបដោយលក្ខណៈពិសេស ម៉ាកាវត្រូវបានជំរុញយ៉ាងដូចម្តេច ? នៅថ្ងៃទី ២០ ខែធ្នូ សុន្ទរកថាគន្លឹះរបស់លោក ប្រធានរដ្ឋចិន Xi Jinping ដែលបានថ្លែង ក្នុងពេលអញ្ជើញ ចូលរួមមហាសន្និបាត អបអរសាទរខួបទី ២៥ ឆ្នាំនៃការដែល ម៉ាកាវ វិលត្រឡប់ មកមាតុប្រទេសចិនវិញ និង ជាពិធីចូលកាន់តំណែង នៃរដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាល ពិសេសម៉ាកាវបានផ្តល់ចម្លើយរួចហើយ ។

តើប្រព័ន្ធរបបមួយល្អឬមិនល្អ ? បញ្ហាគន្លឹះ គឺនៅត្រង់ថា តើវាមានប្រសិទ្ធភាពឬអត់ ។ ទិន្នន័យបានបង្ហាញថា នៅឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់ម៉ាកាវ បានកើនឡើង ៧ ដងបើប្រៀប ធៀបនឹងមុន ពេលវិលត្រឡប់មកមាតុប្រទេសចិន វិញ ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុប របស់តំបន់ម៉ាកាវ គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានកើនឡើងពី ១៥០០០ ដុល្លារអាមេរិកទៅដល់ ៦៩០០០ ដុល្លារអាមេរិក បានបង្កើតទំនាក់ ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាព ជាមួយប្រទេសនិងតំបន់ជាង ១២០ គឺជាសមាជិកនៃអង្គការនិងស្ថាប័ន អន្តរជាតិជាង ១៩០ ។ល។ ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងនៅក្នុងសុន្ទរកថាថា “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”មានឧត្តមភាព ផ្នែកប្រព័ន្ធរបបយ៉ាង លេចធ្លោនិងកម្លាំងជីវិតដ៏ខ្លាំងក្លា ហើយចាំបាច់ត្រូវ ប្រកាន់ខ្ជាប់ក្នុងរយៈពេលយូរ ។

នៅខែកក្កដា ឆ្នាំនេះ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិម បក្ស កុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការរៀបចំចាត់ ចែងជាប្រព័ន្ធចំពោះការធ្វើឱ្យស៊ីជម្រៅ ថែមមួយកម្រិតទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុង ជ្រោយនិងជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន ដោយសង្កត់ធ្ងន់ថា ត្រូវពង្រីកឧត្តមភាព ផ្នែកប្រព័ន្ធរបបនៃ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ធ្វើឱ្យមានសុក្រឹតភាពនូវយន្តការ ស្តីពីការធ្វើឱ្យ តំបន់ហុងកុងនិងម៉ាកាវ ដើរតួនាទីឱ្យបាន កាន់តែល្អប្រសើរក្នុងការបើក ទូលាយចំពោះបរទេស របស់ប្រទេសជាតិ ។ ប្រការនេះបានតម្រង់ទិសដៅ សម្រាប់ឱ្យតំបន់ម៉ាកាវរួមបញ្ចូលទៅ ក្នុងការធ្វើទំនើបកម្ម តាមបែបផែនចិន និងសម្រេចបាននូវការអភិវឌ្ឍ របស់ខ្លួនឱ្យបានកាន់ តែល្អប្រសើរ ក៏ដូចជាផ្តល់ឱកាសជាប្រវត្តិសាស្ត្រថ្មី ផងដែរ ។

ផ្តោតសំខាន់លើការពូនជ្រំ ឧស្សាហកម្មថ្មី ដែលមានកម្លាំង ប្រកួត ប្រជែងអន្តរជាតិ ជំរុញការសម្រេចបាននូវភាព ស៊ីសង្វាក់គ្នាដោយកម្រិតខ្ពស់ រវាងតំបន់កិច្ច សហប្រតិបត្តិការ ដោយស៊ីជម្រៅ Hengqin រវាងខេត្តក្វាងទុង និងម៉ាកាវ និងសេដ្ឋកិច្ចម៉ាកាវ ចូលរួមយ៉ាង សកម្មនិងដោយម្ចាស់ ការនូវការកសាង មហាតំបន់ឈូង សមុទ្រក្វាងទុង -ហុងកុង -ម៉ាកាវ និង បង្កើតទីខ្ពស់ សម្រាប់ប្រមូលផ្តុំធនធានមនុស្ស លំដាប់ខ្ពស់អន្តរជាតិ ។ល។ ក្នុងចំណោមក្តីរំពឹង ៤ចំណុច ដែលលោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងទៅកាន់រដ្ឋបាល នៃតំបន់រដ្ឋបាលពិសេសម៉ាកាវអាណត្តិថ្មី ចំណុចទីមួយ គឺធ្វើកិច្ចខិតខំប្រឹងប្រែងក្នុង ការជំរុញ ឱ្យសេដ្ឋកិច្ចទទួលការអភិវឌ្ឍដ៏ សម្បូរបែបក្នុង កម្រិតសមរម្យ ។ គ្រប់មជ្ឈដ្ឋានក្នុង សង្គមម៉ាកាវ បានសម្គាល់ឃើញថា ប្រការនេះនឹងបំពេញបំន្ថែមនូវកម្លាំង ចលករថ្មីសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់តំបន់ម៉ាកាវ ។

លើសពីនេះទៅទៀត នេះក៏ជាឱកាសមួយដែរសម្រាប់ម៉ាកាវ ក្នុងការពង្រីកតួនាទី ឱ្យបានកាន់តែល្អប្រសើរ ក្នុងការបើកទូលាយ ចំពោះបរទេសរបស់ប្រទេសចិន ។ ក្រោមគោលនយោបាយ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” តំបន់ម៉ាកាវមានឧត្តមភាព ជាច្រើនដូចជា កំពង់ផែសេរីខាងពាណិជ្ជកម្មអន្តរជាតិ តំបន់ពន្ធគយឯករាជ្យនិង ការប្រាស្រ័យទាក់ទងជាមួយអន្តរជាតិ ដ៏ទូលំទូលាយជាដើម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ម៉ាកាវបាននិងកំពុង ចូលរួមយ៉ាងសកម្មក្នុងការកសាងមហាតំបន់ ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវនិងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ដែលបានបង្កើនតួនាទីដ៏សំខាន់ក្នុង ការតភ្ជាប់ជាមួយដំណើរវិល ជុំទាំងជាតិនិងអន្តរជាតិជាបន្តបន្ទាប់ ។

នៅពេលអនាគត ពីការរួមបញ្ចូលឱ្យបានកាន់តែល្អប្រសើរ ទៅក្នុងស្ថានការណ៍ទូទៅនៃការអភិវឌ្ឍ ប្រទេសជាតិនិង តភ្ជាប់នឹងយុទ្ធសាស្ត្រដ៏សំខាន់ របស់ប្រទេសជាតិ ដោយម្ចាស់ការ ដល់ការបង្កើន ការបើកទូលាយ ទៅវិញទៅមកថែម មួយកម្រិតទៀត និងការបង្កើត ជាប៉មជួរមុខដ៏សំខាន់ សម្រាប់ការ បើកទូលាយ ចំពោះបរទេសប្រកប ដោយកម្រិត ខ្ពស់របស់ប្រទេសជាតិ រហូតដល់ការបង្កើតជាបង្អួច ដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាខាង អរិយធម៌រវាងចិននិងលោកខាងលិច តំបន់ម៉ាកាវដែលកាន់តែបើកទូលាយមិនត្រឹមតែបានអភិវឌ្ឍខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផល ដល់ពិភពលោកផងដែរ ។ឆ្លងកាត់រយៈពេល ២៥ ឆ្នាំ តំបន់ម៉ាកាវបានបង្ហាញ ទៅកាន់ពិភពលោក នូវការអនុវត្តដោយជោគជ័យនូវ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដែលប្រកបដោយ លក្ខណៈពិសេសម៉ាកាវ ។ ដោយឡែកពិភពលោក ក៏នឹងមានចំណាប់អារម្មណ៍ យ៉ាងស៊ីជម្រៅដែរថា ទស្សនៈតម្លៃ ស្តីពីសន្តិភាព បរិយាប័ន្ន ការបើកទូលាយនិងការចែករំលែក ដែលបង្កប់ដោយ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” វាជារបស់ប្រទេសចិន ហើយក៏ជារបស់ពិភពលោកដែរ គឺគួរឱ្យថែរក្សា និងអភិរក្សជាមួយគ្នា ៕

To Top