ព័ត៌មានអន្តរជាតិ

ចិន ចេញ​សេចក្តី សម្រេច​លើ​វិធានការ​ តបត​លើ​ស្ថាប័ន​ និងបុគ្គលិកកាណាដា

Xinhua

ប៉េកាំង៖ ក្រសួងការបរទេសចិន បានចេញសេចក្តីសម្រេចមួយ ដើម្បីចាត់វិធានការប្រឆាំងនឹងស្ថាប័ន និងបុគ្គលិកមួយចំនួនរបស់កាណាដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

សេចក្តីសម្រេចនេះ ត្រូវបានចេញនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ជាក្រិត្យរបស់ក្រសួងការបរទេស នៃសាធារណៈរដ្ឋ ប្រជាមានិតចិនលេខ ១៥ ដែលមានប្រសិទ្ធភាពគិត ត្រឹមកាលបរិច្ឆេទដូចគ្នា។

យោងតាមមាត្រា ៣, ៤, ៥, ៦, ៩ និង ១៥ នៃច្បាប់នៃសាធារណៈរដ្ឋប្រជាមានិតចិន ស្តីពីការប្រឆាំងទណ្ឌកម្មបរទេស ប្រទេសចិន បានសម្រេចចិត្តចាត់វិធានការ ប្រឆាំងនឹងស្ថាប័ន និងបុគ្គលិកមួយចំនួន របស់កាណាដា នេះបើយោង តាមក្រឹត្យនេះ ។

ចលនវត្ថុ និងអចលនវត្ថុ និងទ្រព្យសម្បត្តិផ្សេងទៀត នៅក្នុងប្រទេសចិន ដែលជាកម្មសិទ្ធិរបស់ “គម្រោងតស៊ូមតិសិទ្ធិ អ៊ុយហ្គ័រ” និង “គណៈកម្មាធិការកាណាដា-ទីបេ” នឹងត្រូវបង្កក ហើយអង្គការ និងបុគ្គលទាំងអស់នៅក្នុងប្រទេសចិន នឹងត្រូវបានហាមឃាត់មិន ឱ្យចូលរួមក្នុងប្រតិបត្តិការ  កិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្សេងៗទៀត ជាមួយពួកគេនោះឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top