ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន មានការមិនពេញចិត្តជាខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការស៊ើបអង្កេតផ្នែកទី ៣០១ របស់សហរដ្ឋអាមេរិក លើគោលនយោបាយរបស់ប្រទេសចិន សម្រាប់ឧស្សាហកម្ម semiconductor នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ការស៊ើបអង្កេតនឹងបង្អាក់ និងបង្ខូចខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់សារធាតុ semiconductor សកល ហើយប៉ះពាល់ដល់ផលប្រយោជន៍ របស់អាជីវកម្ម និងអ្នកប្រើប្រាស់ របស់សហរដ្ឋអាមេរិក។
ភាគីសហរដ្ឋអាមេរិក បានផ្តល់ការ ឧបត្ថម្ភធនយ៉ាងច្រើន ដល់ឧស្សាហកម្មបន្ទះឈីបផ្ទាល់របស់ខ្លួនតាមរយៈច្បាប់ដូចជា CHIPS និងច្បាប់វិទ្យាសាស្ត្រ ។ គួរកត់សម្គាល់ផងដែរថាក្រុមហ៊ុន semiconductor របស់សហរដ្ឋអាមេរិក មានប្រមាណ ៥០ ភាគរយនៃទីផ្សារពិភពលោក ។
ក្រសួងបានបន្ថែមថា នៅក្នុងការប្រៀបធៀប បន្ទះឈីប ដែលផលិតដោយចិ នមានត្រឹមតែ ១,៣ ភាគរយនៃចំណែក ទីផ្សាររបស់សហរដ្ឋអាមេរិក ហើយការនាំចេញ បន្ទះឈីបរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក គឺទាបជាងការនាំចូល ពីសហរដ្ឋអាមេរិកយ៉ាងខ្លាំង ។
ដោយអំពាវនាវ ឱ្យសហរដ្ឋអាមេរិកគោរពការពិត និងវិធានពហុភាគី និងបញ្ឈប់ការអនុវត្តខុសឆ្គង របស់ខ្លួនភ្លាមៗ ក្រសួងបានឲ្យដឹងថា ប្រទេសចិន នឹងតាមដានវឌ្ឍនភាព នៃការស៊ើបអង្កេតយ៉ាងដិតដល់ និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ៕
ប្រែសម្រួល ឈូក បូរ៉ា