ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន នឹងកាត់បន្ថយការ បំភាយឧស្ម័ន ៦០ ភាគរយ ត្រឹមឆ្នាំ២០៣៥ ប៉ុន្តែអ្នកជំនាញអំពាវនាវ ឱ្យមានការកាត់បន្ថយ ច្រើនជាងនេះ

kyodo

តូក្យូ៖ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃអង្គារបានឈ្នះការ អនុម័តសម្រាប់ផែនការ កាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ចំនួន ៦០ ភាគរយនៅឆ្នាំសារពើពន្ធ ២០៣៥ ពីកម្រិតសារ ពើពន្ធឆ្នាំ២០១៣ ប៉ុន្តែបានច្រានចោលការអំពាវនាវ ឱ្យប្រទេសនេះបន្តគោលដៅ ដែលមានមហិច្ឆតា កាត់បន្ថយកាន់តែច្រើនបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំរួមគ្នា របស់ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម មន្ត្រី និងអ្នកជំនាញក៏បាន ឯកភាពគ្នាលើគោលដៅរយៈពេលវែងនៃការកាត់បន្ថយចំនួន ៧៣ ភាគរយនៅឆ្នាំសារពើពន្ធឆ្នាំ២០៤០។ គោលដៅដែលត្រូវបានរិះគន់ ដោយអ្នកជំនាញមួយចំនួន នៃកិច្ចប្រជុំថាមិនគ្រប់គ្រាន់ ដើម្បីបំពេញតាមគោលដៅ អាកាសធាតុពិភពលោក គឺស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការរៀបចំរបស់ពួកគេ ហើយត្រូវបានកំណត់ដាក់ ជូនអង្គការសហប្រជាជាតិនៅខែកុម្ភៈ ឆ្នាំ២០២៥ ។

រដ្ឋាភិបាលបានគូសបញ្ជាក់ពីគោលដៅ កាត់បន្ថយការបំភាយឧស្ម័ន តាមវិស័យ សម្រាប់សារពើពន្ធ ២០៤០ បើប្រៀបធៀប ទៅនឹងកម្រិត នៅក្នុងសារពើពន្ធឆ្នាំ២០១៣ រួមទាំងការកាត់បន្ថយពី ៧៤ ទៅ ៨៣ ភាគរយនៅក្នុង វិស័យពាណិជ្ជកម្ម ៦៤ ទៅ ៨២ ភាគរយក្នុងការដឹកជញ្ជូន និង ៧១ ទៅ ៨១ ភាគរយនៅក្នុងគ្រួសារ។

ការពិភាក្សាលើគោលដៅបានចាប់ផ្តើមនៅក្នុងខែមិថុនា។ អ្នកជំនាញបានអះអាងថា សំណើនេះគឺមិនគ្រប់គ្រាន់ទេ ដោយលើកឡើងពីការប៉ាន់ប្រមាណថា ប្រទេសជប៉ុនត្រូវតែរួមចំណែកកាត់បន្ថយ ៦៦ ភាគរយនៅឆ្នាំសារពើពន្ធ ២០៣៥ ដើម្បីបំពេញតាមគោលដៅ របស់កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ក្នុងការកំណត់ការឡើង កំដៅផែនដីដល់ ១,៥អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top