ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ជូនដំណឹង ស្តីពីការផ្អាក ការបើកឯកសារដេញថ្លៃ ក្នុងគម្រោងផ្គត់ផ្គង់ សម្ភារសុវត្ថិភាព ចំនួន ០៧មុខ (កញ្ចប់លេខ១៤) (Category-1) ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ២០២៤)

ភ្នំពេញ​ ៖ អគ្គិសនីកម្ពុជា សេចក្តីជូនដំណឹងស្តីពីការផ្អាក ការបើកឯកសារដេញថ្លៃ ក្នុងគម្រោងផ្គត់ផ្គង់ សម្ភារសុវត្ថិភាព ចំនួន ០៧មុខ (កញ្ចប់លេខ១៤) (Category-1) ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ២០២៤) (អាទិភាពទី១) (Code: 24TBLS93.)

យោង ៖-លិខិតលេខ ៣៣៥៨ PC.អក ចុះថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២៤ របស់គណៈកម្មាធិការលទ្ធកម្ម អគ្គិសនីកម្ពុជា ។

  • ភាពចាំបាច់របស់អគ្គិសនីកម្ពុជា ។

អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទិញឯកសារ ដេញថ្លៃប្រកួតប្រជែងជា សាធារណៈ ក្នុងគម្រោងផ្គត់ផ្គង់សម្ភារសុវត្ថិភាព ចំនួន 07មុខ (កញ្ចប់លេខ១៤) (Category-1) ជូន នាយកដ្ឋាន បញ្ជូនអគ្គិសនី (ផែនការឆ្នាំ2024) (អាទិភាពទី១) ដែលត្រូវបើកឯកសារដេញថ្លៃ នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២៤ ឲ្យបានជ្រាបថា ៖ យោងតាមភាពចាំបាច់ របស់អគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា សម្រេចផ្អាកធ្វើការ ការបើកឯកសារដេញថ្លៃ ក្នុងគម្រោងផ្គត់ផ្គង់ សម្ភារសុវត្ថិភាព ចំនួន ០7មុខ (កញ្ចប់លេខ១៤) (Category-1) ជូន នាយកដ្ឋាន បញ្ជូនអគ្គិសនី ( ផែនការឆ្នាំ2024) (អាទិភាពទី១)នេះ ដើម្បីពិនិត្យនិងសិក្សាលើលក្ខណៈបច្ចេកទេស ឡើងវិញ និងរៀបចំជូនដំណឹង សារជាថ្មីនាពេលក្រោយ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ជ្រាបជាព័ត៌មាន តាមការគួរ ។

To Top