បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីសារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ទិន្នន័យស្តីអំពី ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នផ្គត់ផ្គង់ នៅក្នុងតំបន់អឺរ៉ុបទាំងមូល។
យោងតាមរបាយការណ៍ បរិមាណឧស្ម័ននៅក្នុងស្តុកបានធ្លាក់ចុះប្រហែល ១៩ភាគរយ ចាប់ពីចុងខែកញ្ញាដល់ពាក់កណ្តាលខែធ្នូ ដែលជាល្បឿនលឿនបំផុត ចាប់តាំងពីវិបត្តិថាមពលឆ្នាំ ២០២១។
ទន្ទឹមនឹងនោះ កាលពី២ឆ្នាំមុន ឃើញថាមានការធ្លាក់ចុះតែមួយខ្ទង់ នៅក្នុងការផ្ទុកឧស្ម័នក្នុងរយៈពេលដូចគ្នានេះហើយ កម្រិតផ្ទុករបស់សហភាពអឺរ៉ុបឥឡូវនេះ គឺត្រឹមតែ៧៥ភាគរយពោលគឺធ្លាក់ចុះពីជិតដល់ ៩០ភាគរយ ក្នុងពេលតែមួយកាលពីឆ្នាំមុន។
អ្នកវិភាគដែលបាននិយាយទៅកាន់ FT ដោយបានសន្មតថាការកើនឡើង នៃការថយចុះនៃអត្រាធ្លាក់ចុះដោយសារ អាកាសធាតុត្រជាក់ខ្លាំង ដែលនាំឱ្យតម្រូវការកើនឡើង ក៏ដូចជាកាត់បន្ថយការនាំចូលឧស្ម័នហ្គាសទាំងនោះ។
យ៉ាងណាក្តីអ្នកជំនាញបានព្រមានថា ការអូសទាញការស្តុកទុកក្នុងរដូវរងា អាចធ្វើឱ្យការបំពេញវាកាន់តែ ពិបាកនៅឆ្នាំក្រោយ ជាពិសេសដោយសារតម្លៃ ឧស្ម័នសម្រាប់ការចែកចាយនៅរដូវក្តៅក្រោយ គឺខ្ពស់ជាងសម្រាប់រដូវរងារបន្ទាប់ទៅទៀត ៕
ប្រែសម្រួល៖ ស៊ុន លី