បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីសារព័ត៌មាន Associated Press (AP) បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងប្រមូលរថយន្តចំនួន៧០០,០០០ គ្រឿងនៅសហរដ្ឋអាមេរិក ដោយសារបញ្ហាប្រព័ន្ធត្រួតពិនិត្យ សម្ពាធកង់រថយន្ត បង្កើនលទ្ធភាពនៃគ្រោះថ្នាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាល សុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ របស់អាមេរិកឬ the National Highway Traffic Administration បានឱ្យដឹងថា ការប្រមូលមកវិញបានប៉ះពាល់ដល់ម៉ូដែលមួយចំនួន រួមទាំងរថយន្ត Cybertruck 2024, ម៉ូដេលModel 3ឆ្នាំ2017-2025 និង Modely Y ឆ្នាំ2020-2025។
ក្រុមឃ្លាំមើលសុវត្ថិភាពបានព្រមានថា ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្តនៅក្នុងយានជំនិះ ប្រហែលជាមិនបង្ហាញភ្លើងសញ្ញាព្រមាន សម្ពាធទាបជាប់លាប់រវាងវដ្តនៃការបើកបរ ដែលបង្កើនហានិភ័យនៃគ្រោះថ្នាក់ផងដែរ ។
បន្ថែមពីនោះក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងដោះស្រាយបញ្ហានេះ តាមរយៈការអាប់ដេតកម្មវិធីឥតគិតថ្លៃ ជាមួយនឹងលិខិតជូនដំណឹង របស់ម្ចាស់ដែលរំពឹងថា នឹងផ្ញើមកត្រឹមថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៥ នេះបើតាមរបាយការណ៍ដដែលរបស់ AP ។
ការប្រមូលមកវិញនេះគឺជាលើកទី៧ហើយ ដែលពាក់ព័ន្ធនឹងរថយន្ត Cybertruck នៅឆ្នាំនេះដោយកាលពី នៅក្នុងខែវិច្ឆិកា ក្រុមហ៊ុន Tesla បានប្រមូលមកវិញនូវរថយន្ត Pickup ប្រមាណ ២,៤០០ គ្រឿង ដោយសារតែផ្នែក ដែលមានបញ្ហាដែលអាចបណ្តាលឱ្យបាត់បង់ ថាមពលម្តងហើយនិង កាលពីខែមិថុនា ប្រភេទឡានដឹកទំនិញជិត១២,០០០ គ្រឿងត្រូវបានប្រមូលមកវិញដោយសារបញ្ហា wiper wiper ខូចដែលធ្វើឱ្យបាត់បង់ការមើលឃើញ៕
ប្រែសម្រួល៖ស៊ុនលី