ព័ត៌មានអន្តរជាតិ

កិច្ចការដែលលោកXi Jinping​ យកចិត្តទុកដាក់ ៖ ស្មារតី នៃ “ផ្លូវទាំងពីរ”

តំបស់ខ្ពស់រាប Qinghai-Xizang ជ្រលងភ្នំរាប់ពាន់តភ្ជាប់គ្នាយ៉ាងវែង អន្លាយ។កាលពី៧០ឆ្នាំមុន “ផ្លូវសួគ៌ា”ពីរខ្សែបានឆ្លងកាត់ជ្រលងភ្នំខ្ពស់ៗ ហើយបង្កើតបានជាអក្សរ” V”ដ៏ធំសម្បើមដែលប្រសព្វគ្នានៅក្រុងLasa បង្កើតបាននូវបុព្វហេតុដ៏អស្ចារ្យ និងគួរឱ្យរំភើបនៅក្នុងប្រវត្តិសាស្ត្រ នៃការសាងសង់ផ្លូវរបស់មនុស្សជាតិ ។

នៅក្នុងឆ្នាំ២០១៤ លោកXi Jinpingប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍សំខាន់ៗនៅក្នុងខួប៦០ឆ្នាំ នៃការបើកចរាចរណ៍ផ្លូវថ្នល់Sichuan-XizangនិងQinghai-Xizang លោកបានគូសបញ្ជាក់ថា “ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ ក្នុងដំណើរការសាងសង់និងថែទាំផ្លូវថ្នល់ ស្មារតី”ផ្លូវពីរ “ប្រកបដោយសាមគ្គីនៃប្រជាជាតិ “ស្មារតីផ្លូវទាំងពីរ” ត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយ។ “ត្រូវតែបន្តអនុវត្តស្មារតី’ផ្លូវទាំងពីរ’ ថែរក្សាផ្លូវទាំងពីរឱ្យបានល្អនិងធានាបាននូវចរាចរណ៍ដោយរលូន ដូច្នេះ ធ្វើឱ្យផ្លូវថ្នល់Sichuan-Xizang និងQinghai -Xizang ក្លាយជាផ្លូវឆ្ពោះទៅរកសាមគ្គី នៃប្រជាជាតិ ផ្លូវទៅកាន់វឌ្ឍនភាពនៃអរិយធម៌Xizang និងជាផ្លូវឆ្ពោះទៅរកវិបុលភាព រួមសម្រាប់ជន រួមជាតិXizang នៃគ្រប់ជនជាតិទាំងអស់” ។ “នៅលើទឹកដីដ៏ធំល្វឹងល្វើយស្រស់ស្អាត និងមានជីជាតិនេះ ប្រជាជនគ្រប់ជនជាតិទាំងអស់ មានលំនៅឋានរួមមួយគឺចិន ពួកគេមានក្ដីសុបិនរួម គឺដើម្បីសម្រេចបាន នូវការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ! ”នៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៤ លោកXi Jinpingបានអញ្ជើញចូលរួម មហាសន្និបាតលើក សរសើរសាមគ្គីភាព និងវឌ្ឍនភាព របស់គ្រប់ជនជាតិទូទាំងប្រទេសចិន ហើយបានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដោយផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់លើកកម្ពស់ការ កសាងសហគមន៍រួមរបស់ប្រជាជាតិចិន ។

ស្មារតី “ផ្លូវទាំងពីរ”បានកើតឡើង ក្នុងដំណើរតស៊ូរបស់ប្រជាជន គ្រប់ជនជាតិទាំងអស់ ដើម្បីក្ដីសុបិន្តរួម។

បច្ចុប្បន្ន “ផ្លូវទាំងពីរ” ប្រៀបបាននឹងកន្សែងដ៏វែងអន្លាយ ចង ភ្ជាប់ ដួង ចិត្ត ជនរួមជាតិ គ្រប់ជនជាតិកាន់តែជិតស្និទ្ធ។

បច្ចុប្បន្ន”ផ្លូវទាំងពីរ” បានបង្កើតទៅជា “ស្ពានមាស” នៃការអភិវឌ្ឍដែលនាំឱ្យខ្ពង់រាបខិតទៅជិតក្ដីសុបិននៃវិបុលភាពរួម។

នៅលើវាលស្មៅ Tagong ក្នុងទីក្រុង Kangding មណ្ឌល Ganzi ភ្ញៀវទេសចរហូរហែរមិនដាច់ដោយមិនគិតពីរដូវត្រជាក់ឬរដូវក្តៅ នៅឆ្នាំ២០២៣ ប្រាក់ចំណូលសេដ្ឋកិច្ចរួមរបស់ភូមិTagong បានកើនឡើងលើសពី១០ លានយាន់ប្រាក់ចិន។

ពីខែមករាដល់ខែតុលា ឆ្នាំ២០២៤ មណ្ឌលGarzi ទទួលបានភ្ញៀវទេសចរសរុបចំនួន៤១លាននាក់និងទទួលបានប្រាក់ចំណូលពីទេសចរណ៍ចំនួន៤៥ពាន់លានយន់។ភ្នំGongga, DaochengYading … កំពុងក្លាយជានាមប័ណ្ណថ្មីនៃ”ផ្លូវសួគ៌ា” ។

ចាប់ពីការបើកបរដោយខ្លួនឯង រហូតដល់ដំណើរកម្សាន្តតាមម៉ូតូ កង់រហូតដល់ដើរថ្មើជើង មិនថាអ្នកចូលXizang នៅថ្ងៃនេះដោយរបៀបណាក្តីក៏មនុស្ស តែងតែឈប់នៅកន្លែងណាមួយ ឬក៏ដាក់ផ្លែប៉ោមឬជូនផ្កា Kelsang នៅតាមដងផ្លូវនោះទេ។នៅតាមជ្រលងភ្នំនិងជើងភ្នំ សំឡេងស៊ីផ្លេបន្លឺឡើងយ៉ាងពិរោះរណ្ដំ។ពន្លឺនៃស្មារតី”ផ្លូវពីរ” ជ្រាបចូលទៅក្នុងប្រវត្តិសាស្ត្រ និងបំភ្លឺដួងចិត្តរបស់មនុស្សគ្រប់រូប ៕

To Top