ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បង្គ្រាប់បានក្មេងទំនើងពីរក្រុម នៅក្នុងស្រុកបារាយណ៏ និងស្រុកសន្ទុក!

កំពង់ធំ៖ ដោយអនុវត្តបទបញ្ជារម៉ឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅយប់ថ្ងៃទី២៦ ធ្នូ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំបញ្ជារឲ្យផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការក្រុង ស្រុក បើកប្រតិបត្តិការល្បាត និងបង្គ្រាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណ:បានចំនួនពីរករណី ដោយឡែកពីគ្នា។

ជាក់ស្ដែង ក្រុមក្មេងទំនើងពីរក្រុមនៅក្នុងសន្ទុកចំនួន៥នាក់ និងស្រុកតាំងគោកចំនួន ៤នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងកសាងសំណុំតាមនីតិវិធី ។ ករណីទី១ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា នៅវេលាម៉ោង ១០.៣០នាទីយប់ ក្មេងទំនើងមួយក្រុមមានគ្នា ៤នាក់ ប្រដាប់ដោយ ដំបង ពូថៅ និងដាវ បាននាំគ្នាជិះម៉ូតូជ្រែ និងវាយបំផ្លាញ កាប់ ម៉ូតូ ក្មេងប្រុសម្នាក់បណ្ដាលឲ្យខួចខាតយ៉ាងដំណំ ។

ដោយឡែក ករណីទី២ នៅវេលាម៉ោង១៨.៣០នាទី ថ្ងៃដដែល ក្រុមក្មេងទំនើងចំនួន៥នាក់ នៅក្នុងស្រុកសន្ទុក ត្រូវបានឃាត់ខ្លួន បន្ទាប់ពីក្រុមនេះបានប្រើដាវ ជិះម៉ូតូនាំគ្នាបំរុងចូលកាប់ ក្មេងប្រុសម្នាក់ដល់ក្នុងផ្ទះ ។

នៅថ្ងៃទី២៧ ១២ ២០២៤ ក្មេងទំនើងទាំងពីរក្រុមនេះត្រូវបានបញ្ជូនដល់ស្នងការដ្ឋាន និងកសាងសំណុំរឿងបញ្ជូនខ្លួន ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការបានបញ្ជាក់ច្បាស់យ៉ាងម៉ឹងម៉ាត់ថា ករណីក្មេងទំនើងនៅតាមមូលដ្ឋាន ត្រូវតែបង្ក្រាប់ដោយគ្មានការយោគយល់ និងលើកលែងទៀតឡើយ  ម្យ៉ាងទៀតលោកស្នើអធិការ ក្រុង ស្រុក ទាំងអត់ត្រូវបន្តប្រតិបត្តិការដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ។

ជាមួយនិងការប្រកាស ចាត់វិធានការយ៉ាងម៉ឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានសំដែងការពេញចិត្ត និងគាំទ្រ ពេញទំហឹង៕

ដោយ៖ សំនៀង

To Top