កំពង់ស្ពឺ៖ លោក រស់ សុខ ប្រធានមន្ទីរទរសចរណ៍ខេត្តកំពង់ស្ពឺ បានចេញរបាយការណ៍ភ្ញៀទេសចរណ៍ មកដំណើរកម្សាន្ត តាមរម្មណីយដ្ឋាន និងសហគមន៍ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺនាឱកាសឆ្លងឆ្នាំសកល២០២៥។

លោកថា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០,៣១,ខែធ្នូ ឆ្នាំ២០២៤ភ្ញៀវទេសចរសរុប ២១,៣៦០នាក់ភ្ញៀវទេសចរជាតិ ២១,១១៥នាក់ ភ្ញៀវទេសចរអន្តរជាតិ ២៤៥នាក់។

ដោយឡែកសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍ការប្រគុំតន្រ្ដី និងបាញ់កាំជ្រួច អបអរសាទរពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៥ នៅខេត្តកំពង់ស្ពឺ សរុបប្រមាណ ៧២,៩៤០នាក់ បើធៀបរយៈពេលដូចគ្នា សរុប ៦១,២០២នាក់ កើនឡើង ១៩% ។

លោកបានបន្តទៀតថា ក្នុងនោះរួមមាន៖
ភ្ញៀវទេសចរជាតិ ចំនួន ៧២,៣៥០នាក់ បើធៀបរយៈពេលដូចគ្នា សរុប ៦០,៣០០នាក់ កើនឡើង ២០% ចំណែកភ្ញៀវទេសចរអន្តជាតិ ចំនួន ៥៩០នាក់ បើធៀបរយៈពេលដូចគ្នា សរុប ៩០២នាក់ ថយចុះ ៣៥% ។
ចំពោះសុវត្ថិភាពនឹងសន្តិសុខសន្តាប់ធ្នាបសង្គមរយ:ពេលពីថ្ងៃនេះសុវត្ថិភាពល្អប្រសើ៕
ដោយ៖ សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល
