ពោធិ៍សាត់៖ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ ២០២៤-២០២៥ ពោលគឺថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ឆ្លងចូលថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៥ នៅទូទាំងខេត្តពោធិ៍សាត់មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋមកលេងកម្សាន្តតាមរម្មណីយដ្ឋាននានាទាំង ២៨ កន្លែងសរុបប្រមាណ ១៤,៥៣៥ នាក់ក្នុងនោះភ្ញៀវជាតិ ១៤,៥៦០ នាក់ នឹង ភ្ញៀវបរទេសចំនួន ២៥ នាក់។
សម្រាប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ម្សិលមិញទេសចរបានមកលេងកម្សាន្តក្នុងខេត្តពោធិ៍សាត់មានប្រមាណ ៥,៤២០ នាក់បើធៀបនឹងថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២៤ ភ្ញៀវទេសចរនិងពលរដ្ឋគឺមានការកើនឡើង៤៤៤,៧២% ចំពោះ
សេវាស្នាក់នៅគឺមានភ្ញៀវស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ បឹងកាឡូសរុប ៦៧២ នាក់ បើធៀបនឹងថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២៤ ទេសចរមានការកើនឡើង ១១៦,៧៧% ។
ក្នុងចំណោមរម្មណីយដ្ឋាននឹងតំបន់ទេសចរនៅទូទាំងខេត្តពោធិ៍សាត់ រម្មណីយដ្ឋាននឹងតំបន់ទេសចរដែលភ្ញៀវមានការចាប់អារម្មណ៍ខ្ពស់គឺមាននៅស្រុកវាលវែង(ភ្នំ ១៥០០,ឃុំអូរសោម,ឃីថ្មដា និង ឃុំអន្លង់រាប),នៅក្រុងពោធិ៍សាត់គឺ(បុរីវប្បធម៌កោះសំពៅមាស,បូជ្ជនីយដ្ឋានលោកឧកញ៉ាឃ្លាំងមឿង),និង ស្រុកក្រគរ(ទឹកធ្លាក់ច្រកល្អៀង)។ចំណែករម្មណីយដ្ឋាន នឹង តំបន់ទេសចរផ្សេងៗទៀតក៍មានទេសចរនិងពលរដ្ឋទៅលេងកម្សាន្តជាច្រើនផងដែរ។
សូមបញ្ជាក់ថា នៅមុនថ្ងៃឆ្លងឆ្នាំសកល លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៍បានណែនាំដល់រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ មន្ទីរអង្គភាពនានាជុំវិញខេត្ត,កងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវច្នៃប្រឌិត នឹង បង្កើតកម្មវិធីសប្បាយៗ នឹង ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។
សម្រាប់នៅលើបុរីវប្បធម៌កោះសំពៅមាសវិញ ទេសចរ នឹង ពលរដ្ឋមកពីគ្រប់ទិសទីក៍បានមកចូលរួមរាំលេងកម្សាន្តនិងទស្សនាការបាញ់កាំជ្រួចលក្ខណះទ្រង់ទ្រាយធំ ដើម្បីទទួលអំណរសាទរទិវាចូលឆ្នាំសកល ឆ្នាំ ២០២៥ នេះផងដែរ ៕

